រាជធានី ភ្នំពេញ ៖ សេចក្តីរាយការណ៍ បឋម ឱ្យ ដឹង ថា រថយន្ត ម៉ាក ហ៊ី យ៉ា ន់ ដាយ ដឹក កម្មករ រោងចក្រ មួយ គ្រឿង បាន ក្រឡាប់ លើ ផ្លូវ ដែល មាន ដឹក កម្មករ ចំនួន ៨០ នាក់ ហើយបណ្តាល ឱ្យ ៤៥ នាក់រងរបួសធ្ងន់-ស្រាល (ក្នុង នោះ ធ្ងន់ ៣០ ស្រាល ១៥) ហើយ ត្រូវគេ ជួយ បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ កាល់ ម៉ែ ត ភ្លាម ៗ ដែលហេតុការណ៍បង្កឱ្យភ្ញាក់ ផ្អើល និងមានការកកស្ទះចរាចរណ៍ផងដែរ កើត ឡើង កាលពី វេលា ម៉ោង ០៦ និង ២០ នាទី ព្រឹក ថ្ងៃ ទី ២៧ តុលា ២០១៦ ស្ថិតតាមបណ្តោយ ផ្លូ វជាតិលេខ៦ ត្រង់ ចន្លោះ ស្ពាន ទី ៨ និង៩ ( មុខ អតីត គណបក្ស ហ្វុ ន ស៊ិ ន ប៉ិច ) ក្នុងភូមិ ក្តី ចាស់ សង្កាត់ បាក់ ខែង ខណ្ឌ ជ្រោយចង្វារ ។
ប្រភពឱ្យ ដឹងថា គេ មិន ត្រូវ បាន ស្គាល់អត្តសញ្ញាណ អ្នក បើកបរនោះ ទេ ព្រោះ រត់ គេច បាត់ បើករថយន្ត ម៉ាក ហ៊ី យ៉ា ន់ ដាយ ចំណុះ ២ តោន កន្លះ ព ណ៌ . ស មាន ពាក់ ស្លាក លេខ 3C-5727 ដោយដឹកកម្មករ ៨០នាក់ ។ ចំណែក ឯខាង អ្នក រង របួសធ្ងន់ - ស្រាល ក៏ មិន ស្គាល់ ឈ្មោះ ដោយគេ បញ្ជូន ទៅ សង្គ្រោះ ជា បន្ត បន្ទាប់ ។
ប្រភព ឱ្យ ដឹង ទៀត ថា មុន ពេល កើតហេតុ រថយន្ត ខាងលើ បាន បើក ចេញពី ភូមិ ថ្មី ឃុំ ស្វាយ អ ន្ទ រ ស្រុក មុខ កំពូល ខេត្តកណ្តាល ក្នុង បំណង ដឹក កម្មករ ទៅ ធ្វើការ នៅ រោងចក្រ ខោ ខូ វ ប៊ូ យ «UDS» ( ជិត ស្ពាន ទី ៦) ។ លុះ មក ដល់ ចំណុច កើតហេតុ រថយន្ត នោះ បាន បើក វ៉ា ម៉ូតូ កង់ ៣មួយគ្រឿង ស្រាប់តែ ជ្រុល ទៅ បុក ខឿន សួនច្បារ ហើយ ត្រូវ តៃកុង ទាញ មក ស្តាំ វិញ ក៏ បណ្តាលឱ្យ ក្រឡាប់ចាក់ កម្ម ករ ចោល ពេញ ផ្លូវតែម្តង រួច ហើយ អ្នក បើក បររូបនោះ រត់គេច ខ្លួន ភ្លាម ៗ ។
https://i.kspg.co/2016/10/a9f3c4e6-d650-4963-893f-03274d486102.jpg
https://i.kspg.co/2016/10/69730c8e-ec14-45ef-b74d-795ea0a7ec67.jpg
https://i.kspg.co/2016/10/303874f8-6e14-4fbb-be35-7efeb1100801.jpg
https://i.kspg.co/2016/10/c84c5297-570b-4f11-9a3e-db227455a3cd.jpg
loading...
0 comments:
Post a Comment