ភ្នំពេញ: ដូនចាស់ កម្សត់ ក៏ទើប នឹង បាត់បង់ ពលកម្ម ប្តូរ ចំណីនៅ វ័យ ៨៩ ឆ្នាំ យាយ លីម ដែល រំខាន ដោយ ជំងឺ ដំបៅ ក្លាយ ឈឺដេក ដួល នៅ នឹង កន្ទេល អាស្រ័យ នឹង ខ្ទម ឈើតូច បិទ បាំង ដោយ ស្លឹកត្នោត និង បំណែក ក្រណាត់ ចាស់ៗ នៅ ពីរនាក់ ចៅស្រី សតិ មិន ប្រក្រតី វ័យ ជាង ៣០ ឆ្នាំ ក៏សន្សំ ដង្ហើម រស់ ពីមួយ ថ្ងៃ ឆ្លងទៅ មួយថ្ងៃ បានពី ទាន អ្នក ជិត ខាង។
ពេល នេះ ទាំង យាយ និង ចៅស្រី ក៏ ដង្ហោយ សុំអ្នក មាន ចិត្ត បុណ្យ ផ្តល់ ជាទាន ឲ្យយាយ ចៅ កម្សត់ និងថ្នាំសង្កូវ បាន ព្យាបាល ជំងឺ ដំបៅ នេះ ជាផង។ បង្ហាញទី ដែន ជម្រក របស់ លោក យាយ លីម និង ចៅស្រី សតិមិន ប្រក្រតី នៅ នឹង ភូមិ ស្រែ ស្ពៃ ឃុំ គងជ័យ ស្រុក អូររាំងឪ ខេត្ត ត្បូងឃ្មុំ បន្ថែម នូវការ ភ្ជាប់ នឹងរូបថត យាយ លីម ក្នុង សភាព រាងកាយ ស្បែក ដណ្ដប់ ឆ្អឹង នឹង ស្នាម ដំបៅ រលួយ សាច់ ត្រគាក រីកធំ ឡើង ប៉ុនមាត់ កូនចាន ប្រាណ ប្រែប្រួល បាន ក៏អាស្រ័យ នឹង ចលនា ចៅស្រី សតិ មិន ប្រក្រតី ជួយ ជ្រោម ជ្រែង ទល់ទ្រក្នុង បណ្តាញ សង្គម ក៏មាន កា រអំពាវ នាវ រក សប្បុរសជន ជួយដល់ យាយ និងចៅ ស្រី កម្សត់ ដែល ភ្ជាប់នឹង សំណេរ បរិយាយ ថា៖ « ជីវភាព ប្រចាំថ្ងៃ ពឹង ផ្អែក ទៅលើ អ្នក ជិតខាង ផ្តល់ ឲ្យ ពេលខ្លះ ដេក អត់ បាយ ក៏មាន មានតែ សង្ឃឹម លើទាន អ្នកមាន សប្បុរស ទេ ដែល អាច ជួយ លោក យាយ បាន រស់នៅ គ្រាន់ នឹងបាន មើលថែ ចៅស្រី អភ័ព្វ នេះ បាន យូរ ទៀត»។
បន្ថែមពី សំណេរ បរិយាយ បង្ហាញ ពីភាព សង្វេគ របស់ ដូនចាស់ វ័យជិត ៩០ ឆ្នាំ រស់ ពីរនាក់ ចៅស្រី អភ័ព្វ នោះ ម្ចាស់ គណនី ហ្វេសប៊ុក កវីក្តាម ប្រៃ ក៏បន្ត ផ្សព្វ ផ្សាយ រកជំនួយ ជួយដល់ លោក យាយ បន្ត លោក រឹទ្ធី ស័ក្តិ ក៏បាន បញ្ជាក់ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹង បន្ថែមថា៖ «ពីមុន លោក យាយ នៅមាន កម្លាំង គាត់ ដើរស៊ី ឈ្នួល លាង ចាន ឆ្នាំង ឲ្យគេ និងដើរ មើលថែ ទាំ ក្មេងៗ នៅក្នុង ភូមិ គ្រាន់ បានដូរ បាយ ហូប ប៉ុន្តែ សភាព នេះ គាត់ បាន បាត់បង់ ពេល គាត់ ធ្លាក់ខ្លួន ឈឺ ទ្រុឌទ្រោម ខ្លាំង ដោយ សារ ជំងឺ ដំបៅ»។
បន្តពី ការ ពោលថា ដំបៅ រីកក្លាយ ធំ បែបនេះ ដោយសារ គាត់ គ្មាន ប្រាក់់ ព្យាបាល ផង មានតែ បណ្តោយ ដេក នៅ មួយ កន្លែង មិនអាច ធ្វើអ្វី បាន។
បុរស សង្ហាកវី ក្តាម ប្រៃ ក៏បាន ឲ្យដឹង ថា៖ «ស្ថានភាព គាត់ ពេល នេះ ពិតជា លំបាក់ ណាស់ ហើយ អ្នក ដែល បានទៅ ឃើញ ផ្ទាល់ក៏ ពិបាក នឹង បិទភ្នែក ដើររំលង នោះ ដែរ។ នោះ ដោយ សារ តែគាត់ ក៏វ័យ ច្រើន ជិត ៩០ឆ្នាំ ហើយ ហើយ ជីវភាព ក៏គ្មាន អ្វីជា ទីពឹង មាន តែចៅ ស្រីម្នាក់ ដ្បិត វ័យ ច្រើន តែ នាង ក៏មាន សតិមិន សូវ គ្រប់ ទៀត»។
លោក បន្តថា៖ «មុននោះ ចៅ ស្រីក៏ អាច ដើរ ស៊ីឈ្នួល គេបាន ខ្លះមក ចិញ្ចឹម យាយ អ៊ីចឹង ដែរ តែ ពេល នេះ នាងក៏ ទៅ ណាមិន បាន ដែរ ព្រោះ ជាប់ នៅ មើល យាយ ដែល រាល់ថ្ងៃ បាន ហូប បាន ចុកនោះ ក៏បាន ពី អ្នក ជិតខាង គេចេះ តែ អាណិត គេហុច ទៅ តែ ចំណែក ថ្នាំ សង្កូវ ព្យាបាល នោះ គឺគ្មាន ទេ លោក យាយ ដេក ទ្រាំ ឈឺតាម វាសនា»។
លោក ក៏បាន ទទូច ថា៖ «ការ ពិត លោក យាយ គាត់ មានកូន ដល់ ទៅ ៤ នាក់ តែកូនៗ ក៏ចេញ ទៅ រកស៊ី ឆ្ងាយៗ ខ្លះ ប្រទេស ថៃ តែមិន ដែល មក មើល អើត ឈ្ងោក ម្តាយ ទេ ហើយ ក៏ សង្ឃឹម ថា បានឃើញ ការផ្សព្វផ្សាយ សូម កូនៗ មកមើល ម្តាយផង ពេលនេះ ម្តាយ ខ្សោះ ថាមពល ក្នុងខ្លួន អស់ ហើយ»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment