ប្រភពព័ត៌មានពី Mirror បានឱ្យដឹងថា បុរសខាងលើត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរថយន្តសង្គ្រោះបន្ទាន់ ក្រោយពីជាប់លិង្គជាមួយនឹងកងដាក់ជំនួយលិង្គឱ្យរឹង ។ គ្រូពេទ្យបាននាំគ្នាមកជួយសង្គ្រោះ ដោយយកសោមូលខ្ចៅមកកងចេញ ហើយយករណាមកអារ.កងចោល ចុងក្រោយ បុរសនោះបានរួចពីគ្រោះថ្នាក់ ។
អ្នកជួយសង្គ្រោះម្នាក់ នៅមន្ទីរពេទ្យ លោក Jack Bansakul បានប្រាប់ថា «ខ្ញុំមិនប្រាកដថា គាត់ (ជនរងគ្រោះ) ទៅទិញកងនោះនៅផ្សារត្រឹមត្រូវ ឬរើសបានតាមផ្លូវនោះទេ ។ គាត់បានជាប់លិង្គនៅក្នុងនោះ ដោយមិនបានគិតទុកជាមុន មុនពេលលិង្គឡើងរឹង ដោយកងនោះរឹងខ្លាំងណាស់ ទំរាំតែបំបែកវាបាននោះ យើងត្រូវការពេល២ ទៅ៣ម៉ោង ព្រោះវាធ្វើឡើងពីលោហៈស្វិតក្រាស» ។
គាត់បន្តថា «ជាការល្អហើយ ដែលបុរសនោះមិនកើតអី ខ្ញុំជឿថា គាត់នឹងមិនប្រើកងនោះទៀតទេ ពេលទៅផ្ទះវិញ» ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment