គាស់ជញ្ជាំងបន្ទប់ប្អូន​ក្រមុំ ពេល​ចាប់បាន​និយាយ​​ថា មិន​មាន​បំណង​រំលោភ ឬ​សម្លាប់​ទេ...

loading...
ស្រុក​ស្អាង ៖ ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវ​:​លើ​ប្អូនស្រី​ជីដូនមួយ​របស់​ខ្លួន កាលពី​វេលា​យប់​ម៉ោង​០៣ និង​១០​នាទី​ចូល​ថ្ងៃ​ទី​២៥ តុលា ២០១៦ នេះ ដោយ​ជនសង្ស័យ​យក​ទួល​ណឺ​វី​ស គាស់​ហែក​ជញ្ជាំង​បន្ទប់​ចូល​ក្នុងផ្ទះ​មក​សង្គ្រប់​លើ​នាង ហើយ​យក​ទួល​ណឺ​វី​សម​ក​ចាក់​នាង​ឱ្យ​រង​របួស​ផង​ដែរ ប៉ុន្តែ​សំណាងល្អ ត្រូវ​នាង​ស្រែក​ឱ្យ​គេ​ជួយ​ទាន់ ទើប​ជនសង្ស័យ​រត់​ចេញ​វិញ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​អាយុ​១៥​ឆ្នាំ រង​របួស​ស្នាម​ត្រង់​បំពង់​.​ក​ខាងស្ដាំ​៣​កន្លែង​, មុត​ត្រង់​ថ្ពាល់​ខាងឆ្វេង​១​កន្លែង និង​មុត​ត្រង់​ក្បាល​១​កន្លែង ។ ដោយឡែក ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​បាន​ឈ្មោះ​ទុ​យ ម៉េ​ង អាយុ​៤២​ឆ្នាំ ជា​ជាង​ផ្សា​ដែក​។

ប្រភព​បន្ត​ថា នារី​រង​គ្រោះ​កំពុង​ដេក​លក់​នៅ​ក្នុង​បន្ទប់​ដែល​បាំងវាំងនន​ក្នុងផ្ទះ​របស់​ខ្លួន​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ (​ត្រូវជា​បងជីដូនមួយ​នារី​រង​គ្រោះ​) បាន​យក​ទួ​ណឺ​វី​ស​គាស់​ហែក​ទាញ​ជញ្ជាំង​ស័ង្កសី​ចូល​បន្ទប់ រួច​ជនសង្ស័យ​បាន​ចូល​សង្គ្រប់​ពីលើ​នាង​ទាំង​ជាប់​មុង ដោយ​អង្គុយ​ពីលើ​ពោះ ហើយ​យក​ទួ​ណឺ​វី​ស​សំរាប់​វាស់​ចរន្ដអគ្គិសនី​ចាក់​បំពង់​.​ក​នាង បណ្ដាល​ឱ្យ​មុត​ជា​ច្រើន​កន្លែង រំពេច​នោះ នាង​ក៏​ស្រែកហៅ​ឱ្យ​គេ​ជួយ ទើប​ជនសង្ស័យ​រត់គេច​ខ្លួន​។

លុះ​បាន​បន្តិច​ក្រោយមក ទើប​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​តា​ខ្មៅ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ស្វាយ​រលំ បាន​ចុះ​ធ្វើ ការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប៉ុស្ដិ៍​ស្វាយ​រលំ ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ទួ​ណឺ​វី​ស​ចាក់​បំពង់​.​ក​នាង​ពិតប្រាកដ​មែន ដោយ​អះអាង​ថា ខ្លួន​មាន​សភាព​ស្រវឹងស្រា​ខ្លាំង​វង្វេង ហើយ​មិន​មាន​បំណង​រំលោភ ឬ​សម្លាប់​ទេ ។
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment