ភ្នំពេញ៖ បទចម្រៀងថ្មីFulet – Bad Boy [ Officail MV ] របស់ផលិតកម្មP-Cool Music Records បានកំពុងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះស្នាដៃនៃការនិពន្ធទំនុកបទចម្រៀងថ្មី ទន្ទឹមនឹងនោះដែរចំពោះការសម្តែងវិញ ក៏បានធ្វើឲ្យអ្នកទស្សនាមានចម្ងល់យ៉ាងខ្លំាងផងដែរ ត្រង់ឈុតឆាកសម្តែងមួយ ដែលតួប្រុសអោបថើបតួស្រីនៅលើគ្រែ ហាក់បីដូចជាស្នេហារបស់អ្នកទាំង ២ បង្កប់ដោយភាពផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់ ក៏ប៉ុន្តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែជូនដំណឹងអោយរាល់ម្ចាស់ផលិតកម្មទាំងអស់ថា រាល់ការផលិត MV នីមួយៗ ត្រូវគិតអំពីក្រមសីលធម៌ អោយបានខ្ពស់បំផុត ព្រោះបើសិនជាមិិនគិតឲ្យបានម៉ត់ចត់នោះទេ វាអាចជះឥទ្ធិពលដល់យុវវ័យសម័យបច្ចុប្បន្ន ឲ្យមានការភ្លើតភ្លើនទៅតាមកាយវិការរបស់តួសម្តែងក្នុងបទចម្រៀង ។
សំណួរសួរថា៖ តើបទចម្រៀងនិពន្ធថ្មីមួយបទ អាចមានការចាប់អាម្មរណ៍ខា្លំងពីមហាជន ទាល់តែមានការសម្តែងបែបស្រើបស្រាបរបៀបនេះ(Fulet – Bad Boy [ Officail MV ]) ទើបធ្វើឲ្យ MV ថ្មី មានភាពល្បីល្បាញ និងពេញនិយម? តើក្រមសីលធម៌ខ្មែរដ៏ល្អផូរផង់ និងចរិកលក្ខណៈសម្បតិ្តសុភាពរាបសាររបស់នារីខ្មែរបាត់ទៅណា ? ហេតុអ្វីបានជាអ្នកនិពន្ធ តម្រូវឲ្យតួសម្តែងអោបថើបគ្នា ទើបអាចបង្ហាញអំពីភាពផ្អែមល្ហែមនៃសេចក្តីស្នេហា ? នៅពេលដែលថតចប់ MV ថ្មី តើក្រសួងស្ថាប័នមួយណា មានសមត្ថកិច្ចត្រួតពិនិត្យមុនពេលដាក់បង្ហាញជាសាធារណៈ ?
សំណូមពរដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តាចាត់វិធានការណ៍អោយបានតឹងរឹងបំផុតចំពោះរាល់ MV ថ្មីៗ ដែលបង្ហោះផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ទាំងឡាយណាដែលជះឥទ្ធិពលជាអវិជ្ជមានដល់សង្គមខ្មែរ ។
loading...
0 comments:
Post a Comment