បន្ទាប់ពីរដ្ឋាភិបាលខ្មែរបានចេញលិខិតប្រាប់ឲ្យអាជ្ញាធរអន្តោប្រវេសន៍ចាត់វិធានការហាមឃាត់មិនឲ្យលោកសម រង្ស៊ី ចូលប្រទេសកម្ពុជាវិញនោះ ភ្លាមៗកញ្ញាកឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្រ្គោះជាតិ និងជាកូនស្រីលោកកឹម សុខា បានអះអាងថា នេះគឺជាលេសមួយសម្រាប់លោកសម រង្ស៊ី បាននិរទេសខ្លួននៅបរទេសបន្តទៀត។
សំណេរជាភាសាអង់គ្លេសមួយនៅលើបណ្តាញសង្គមធ្វីតទ័រ(Twitter) កាលពីយប់ថ្ងៃទី ២៣ តុលា កញ្ញាកឹម មនោវិទ្យា បានសរសេរថា អស់រយៈពេលមួយឆ្នាំមកហើយ គឺនៅពេលនេះ លោកសម រង្ស៊ី អាចប្រកាសជាផ្លូវការនូវការនិរទេសខ្លួន និងមានហេតុផលស្របច្បាប់ក្នុងការស្ថិតនៅបរទេសបន្តទៀត។ កូនស្រីលោកកឹម សុខា រូបនេះ ថែមទាំងគូសបញ្ជាក់ថា រដ្ឋាភិបាលខ្មែរនឹងហៅស្ថានភាពនេះថា ជាការឈ្នះៗ គឺសម រង្ស៊ី ក៏ឈ្នះ គណបក្សប្រជាជនកម្ពុជាក៏ឈ្នះ។
កញ្ញាកឹម មនោវិទ្យា បានសរសេរបែបរិះគន់ទៅកាន់ប្រធាន និងដែលជាដៃគូប្រកៀកស្មាឪពុករបស់ខ្លួនផងនេះ គឺបន្ទាប់រដ្ឋាភិបាលខ្មែរបានចេញលិខិតប្រាប់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យចាត់វិធានការនានា ដើម្បីទប់ស្កាត់មិនឲ្យលោកសម រង្ស៊ី អាចចូលមកប្រទេសកម្ពុជាវិញបាន។ លោកសម រង្ស៊ី ដែលនៅពេលនេះកំពុងតែស្នាក់នៅក្នុងប្រទេសបារាំង។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ ទេដែលកញ្ញាកឹម មនោវិទ្យា បានរិះគន់ថ្នាក់ដឹកនាំកំពូលរបស់ខ្លួននៅតាមបណ្តាញសង្គមនោះ។ កាលពីសប្តាហ៍មុន មន្រ្តីគណបក្សសង្រ្គោះជាតិរូបនេះ ក៏បានសរសេររិះគន់លោកសម រង្ស៊ី ដែលមានបំណងចង់វិលត្រឡប់មកកាន់កម្ពុជាវិញនៅលើធ្វីតទ័រផងដែរ ដោយហៅបំណងនោះថា មិនស្មោះត្រង់។ ការរិះគន់នាពេលនោះ គឺនៅក្រោយពេលដែលលោកសម រង្ស៊ី តាមរយៈលោកយឹម សុវណ្ណ ដែលជាអ្នកនាំពាក្យគណបក្សប្រឆាំងបានប្រកាសចង់មកចូលគុកនៅស្រុកខ្មែរ ប្រសិនបើមានការដោះដូរឲ្យមន្រ្តី និងសកម្មជនរបស់ខ្លួនមានសេរីភាពឡើងវិញនោះ។
ក្រៅពីការរិះគន់ទាំងនេះ កញ្ញាកឹម មនោវិទ្យា ក៏ធ្លាប់បានលើកឡើងប្រាប់បណ្តាញសារព័ត៌មានថា បើទោះបីអត់ពីលោកសម រង្ស៊ីក៏ដោយ ក៏គណបក្សសង្រ្គោះជាតិនៅតែមានដំណើរការជាធម្មតា ព្រោះសមាជិកគណបក្សនីមួយៗកំពុងបំពេញតួនាទីរបស់ពួកគេរៀងៗខ្លួន។ កញ្ញាកឹម មនោវិទ្យា មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមបាននោះទេ ជុំវិញរឿងរិះគន់មេបក្សខ្លួនឯងនេះ ប៉ុន្តែកន្លងមកមន្រ្តីជាន់ខ្ពស់នៅក្នុងគណបក្សប្រឆាំងខ្លះ ថ្លែងថាមិនចាប់អារម្មណ៍សម្តីរិះគន់នោះទេ ព្រោះថា ជាសិទ្ធិក្នុងការបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់សមាជិកនីមួយៗតែប៉ុណ្ណោះ៕
ប្រភព៖ វិទ្យុបារ៉ាំង

loading...
0 comments:
Post a Comment