ភ្នំពេញៈ កីឡាប្រណាំងឡានឆ្លងកាត់ឧបសគ្គ Car Off-Road នឹងពង្រីកសក្តានុពលនៃការប្រកួតកាន់តែធំ នៅកម្ពុជា បន្ទាប់ពីការប្រកួតផ្លូវការ នៅតំបន់អភិវឌ្ឍន៍ស្កាយឡេនរបស់ 7NG នៃទឹកដីវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃសៅរ៍ បានទទួលជោគជ័យ តាមការគ្រោងទុកនោះ។
លោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុន 7GN ដែលជាអ្នកផ្តួចផ្តើម បង្កើតឲ្យមានការប្រកួត Car Off-Road នេះឡើង បានថ្លែងក្នុងអំឡុងពេលការប្រកួតជុំទី ១ ថា៖ «នេះជាការប្រកួតជាផ្លូវការលើកទី ១ បន្ទាប់ពីយើងបានរៀបចំសាកល្បងកន្លងមក ហើយលើកនេះយើងទទួលបានជោគជ័យ»។
បើទោះបីជាចំនួនឡាន បានចូលរួមប្រកួតដោយផ្ទាល់ មិនគ្រប់ ២០ ដូចពេលចុះឈ្មោះ ប៉ុន្តែការប្រកួត នៅតាមជ្រលងទីលានដែលមានទួល ជង្ហុកទឹក និងភក់នោះ បានធ្វើឲ្យអ្នកទស្សនាផ្ទាល់រាប់រយនាក់ មានការចាប់អារម្មណ៍ខ្លាំងទៅលើបច្ចេកទេសបើកបរដ៏អស្ចារ្យរបស់កីឡាករ ទាំងអាជីព និងមិនអាជីព ហើយក៏មានការប្រណាំងម៉ូតូកែច្នៃផងដែរ ខណៈថវិកា ដែលទទួលបានពីការលក់សំបុត្រ និងការជួយពីក្រុមហ៊ុនផ្សេងៗ សម្រាប់យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ ត្រូវបានអ្នករៀបចំកម្មវិធីនេះ ប្រាប់ថា បានចំនួនប្រហែល ១៥ លានរៀល។
លោកឧកញ៉ា ស្រី ចាន់ថន ដែលជាកីឡាករម្នាក់ចូលរួមក្នុងការប្រកួត Car Off-Road នោះថា បាននិយាយថា៖ «ការប្រកួតនេះពិបាកមែនទែន ព្រោះមានផ្លូវឡើងទួល ចុះទួល ចុះទឹក និង ជាប់ផុង គឺគ្រប់រថយន្ត បានជាប់ទាំងអស់ ដែលនេះហើយជាបទពិសោធ ក្នុងការឆ្លងដំណាក់កាលនីមួយៗ ព្រោះ Off-Road ទាំងអស់ មិនមែនចេះតែគិតថា យកមកបើកកម្សាន្តបាននោះទេ គឺមានបច្ចេកទេសរបស់គេ ដោយត្រូវមានកង់ ក្រឡាកង់ កាពីតាស់ ខ្សែអូស និងអ្នកអង្គុយជាមួយយើងត្រូវរហ័សរហួនទាំងភ្នែក ទាំងការចុះទៅទាញខ្សែកាបដាក់ទាញឡានឲ្យផុតកន្លែងជាប់ផុង»។
លោកបានបន្តថា៖ «យើងនឹងរៀបចំឲ្យមានការប្រកួត Off-Road នេះជាប្រចាំឆ្នាំតែម្តង ហើយវគ្គនេះ យើងជម្រុះយកលេខ ១ និងលេខ ២ ទុកការប្រកួតវគ្គក្រោយៗទៀត គឺយើងអាចនឹងរៀបចំការប្រកួតជម្រុះពីចន្លោះ ៣ ទៅ ៥ ដងក្នុង ១ ឆ្នាំ ដើម្បីចម្រាញ់ទុកប្រកួតចុងឆ្នាំយករង្វាន់ធំ»។
ប្រធានក្រុមហ៊ុន 7GN រូបនេះ បានបញ្ជាក់ថា៖ «គោលដៅរបស់ខ្ញុំ គឺចង់លើកស្ទួយឲ្យវិស័យ Off-Road នៅកម្ពុជាមានកម្រិតជឿលឿន និងផ្សព្វផ្សាយទៅកាន់ប្រទេសជិតខាង ឲ្យគាត់ដឹង និងមកប្រកួតជាមួយយើង ដោយខ្ញុំរំពឹងថា ការប្រកួតវគ្គក្រោយៗអាចមានកីឡាករវៀតណាម និងថៃចូលរួមច្រើន។ ប៉ុន្តែដោយសារការប្រកួតលើកនេះ យើងមានទាំងអ្នកអាជីព និងអ្នកអត់អាជីព ដែលទើបតែហ្វឹកហាត់នោះ អ៊ីចឹងយើងនឹងមានគម្រោងបើកសិក្ខាសាលាបណ្តុះបណ្តាលលើផ្នែកបច្ចេកទេស ប្រកួត និងបច្ចេកទេសដំឡើងរថយន្ត ជូនពួកគាត់ដោយមិនគិតថ្លៃ ព្រោះនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ខ្ញុំនឹងសហការជាមួយប្អូនប្រុសខ្ញុំ បើកកន្លែងដំឡើងរថយន្តដោយផ្ទាល់តែម្តង»៕

ការប្រណាំងឡានឆ្លងកាត់ឧបសគ្គ Car Off-Road នៅលើទឹកដីវិហារសួគ៌ កាលពីថ្ងៃសៅរ៍។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment