មន្រ្តីម្នាក់របស់រាជរដ្ឋាភិបាលបានបង្ហើបបា្រប់ភ្នាក់ងារ«អង្រុត»ថា ខ្លួន(មន្រ្តីរាជការមួយរូបសុំមិនបញ្ចេញឈ្មោះ) ទើបតែដឹងថា ស្រីដែលខ្លួនយកធ្វើជាគូកំណាន់ ឬ ស្រីស្នេហ៍ ដោយរួមរស់ជាមួយគ្នាលួចលាក់ប្រពន្ឋពេញច្បាប់អស់រយៈពេលជាងមួយឆ្នំា គឺជាស្រីជនជាតិយួននិងជាចារកម្មរបស់រដ្ឋភិបាលក្រុងហាណូយ ការលើកឡើងរបស់មន្រ្តីរូបនោះ បានធ្វើឡើង បន្ទាប់ពីស្រីយួនដែលមានរូបសម្ផស្សសស្អាតឆើតឆាយ និងនិយាយភាសាខ្មែរច្បាស់ជាងខ្មែរនិយាយខ្មែរទៀតបានសុំថាទៅលេងស្រុកកំណើត នៅខេត្តស្វាយរៀងមួយសប្តាហ៍ប៉ុន្តែដោយសារសង្ស័យនិងចង់ដឹងការពិតព្រោះតែស្រីរបស់ ខ្លួនមួយរយៈចុងក្រោយនេះចេះតែសួរនំាពីការងារនិិងកិច្ចការគោលនយោបាយរបស់រាជរដ្ឋាភិ បាលនោះ ក៍បានតាមដានឃ្លំាមើល ។ ទីបំផុតទៅស្រីយួននោះ មិនបានទៅខេត្តស្វាយរៀងនោះទេ ពោលគឺគេទៅជួបមេកើយរបស់គេដែលទើបមកពីក្រុងហាណូយដើម្បីរាយការណ៍េនៅហាង កាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ ។ការបែកធ្លាយនេះ ដោយសារមន្រ្តីរាជការរូបនោះ បានប្រើបុរសម្នាក់ដោយឲ្យសោហ៊ុយ១០ដុល្លារ ទៅផឹកកាហ្វេអង្គុយក្បែរស្រីយួននោះ រួចយកទូរស័ព្ទថតសំឡេងទើបដឹងថាស្រីយួននោះនិយាយភាសាយួននិងរាយការណ៍ឲ្យមេរបស់គេ ទើបភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ និងបានបញ្ចប់ចំណងស្នេហ៍ដ៍គ្រោះថ្នាក់នោះទៅ។
ក្រុមអ្នកតាមដានកិច្ចការសង្គមនិងនយោបាយបានលើកឡើងថា អំឡុងពេលដែលកម្ពុជាបាននិងកំពុងមមាញឹកក្នុងការរៀបចំការបោះឆ្នោតជ្រើសតំាងមេឃុំនិងចៅសង្កាត់នៅឆ្នំា២០១៧ ក៍ដូចជាការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តអាណត្តិទី៦នៅចុងសប្តាហ៍ទី៤ នៃខែកក្កដា ឆ្នាំ២០១៨ខាងមុខរដ្ឋាភិបាលក្រុងហាណូយបានចាត់បញ្ជូនចារកម្មរបស់ខ្លួនទំាងស្រីនិង ប្រុសចូលប្រទេសកម្ពុជាដែលពួកចារកម្មទំាងនោះបានរៀនអក្សសាស្រ្តខ្មែរចេះជ្រៅជ្រះជាង ខ្មែរមួយចំនួនទៅទៀតនិងនិយាយខ្មែរច្បាស់ណាស់ ដើម្បីតាមដាននយោបាយខ្មែរ រួចរាយការណ៍បន្ទាន់ទៅកាន់ក្រុងហាណូយ អំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជាដើម្បីយក ការណ៍ ស្រីយួនចារកម្មមួយចំនួនបានត្រូវរដ្ឋាភិបាលឬសមាគមយួននៅកម្ពុជា ឲ្យលុយប្រកបមុខរបរដូចជាបើកហាងកាហ្វេ ហាងអ៊ុតសក់ លាបក្រចកដៃជើង ពិសេសបន្លំខ្លួនធ្វើជាស្រីខារ៉ាអូខាដើម្បីបានឱកាសនៅក្បែរមន្រ្តីរាជការនិងកងកម្លំាង ប្រដាប់អាវុធខ្មែរមួយចំនួនដែលនិយមចូលចិត្តរកម្លូបក្រៅនោះ ។ ចំណែកប្រុសយួនចារកម្ម នោះវិញ មួយចំនួនយកការណ៍នៅតាមហាងកាហ្វេ ហាងផឹកស៊ី និងមួយចំនួនប្រកបមុខរបរជាអ្នករត់ម៉ូតូឌុបរួចអង្គុយរង់ចំាដឹកម៉ូយតាមចំណុចគោលដៅ ភូមិសាស្រ្តដែលមានការដាក់ផែនការច្បាស់លាស់ដូចជាគោលដៅភ្លើងស្តុប ចំណុចផ្លូវប្រសព្វ និងផ្លូវឌឿងហែមតូចៗជាដើម ៕
ប្រភព៖ angrut.
loading...
0 comments:
Post a Comment