លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងឈ្មោះ វង្ស សុគន្ធរ័ត្ន អាយុ៣៩ឆ្នាំ(ជាអ្នកលក់ដូរ) ដែលរស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ បានប្តឹងជនសង្ស័យពីបទជំរិតទារប្រាក់ពីជនរងគ្រោះ២នាក់ប្តីប្រពន្ធជាពលករខ្មែរឆ្លងដែនខុសច្បាប់ គម្រាមទារប្រាក់ម្នាក់២.០០០បាត ថ្លៃនាំឆ្លងដែនពីព្រំដែនថៃចូលមកកម្ពុជា កាលពីយប់ម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ តាមច្រករបៀងចំណុចផ្ទះសំណាក់លីហូវ ខាងជើងច្រកទ្វារអន្តជាតិប៉ោយប៉ែត។
លោកបានបន្តថា តាមសម្ដីដើមបណ្តឹងបានបញ្ជាក់គឺក្រោយពេលជនសង្ស័យនាំ២នាក់ប្តីប្រពន្ធឆ្លងដែលចូលមកទឹកដីកម្ពុជា។ ហើយបានគម្រាមទាលុយម្នាក់ចំនួន២.០០០បាតដែលជនរងគ្រោះគ្មានប្រាក់ មានតែម្នាក់១.០០០បាតសម្រាប់ឲ្យតាមការសន្យាឲ្យជូនតែពេលជូនដល់ដីខ្មែរបែជាទារម្នាក់២.០០០បាតទៅវិញ ទើបជនសង្ស័យគម្រាមរកសម្លាប់បើមិនឲ្យប្រាក់តាមការទាមទារ។ ហេតុនេះទើបគាត់ឮដើរចេញមកមើលឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវបានជនសង្ស័យគម្រាមទារប្រាក់ក្នុងម្នាក់២.០០០បាត ទើបគាត់ទៅប្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនភ្លាមៗ។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ក្រោយពេលដែលទទួលបណ្តឹងហើយលោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងបង្ក្រាបឃាត់ខ្លួនជនសង្ស័យនាំយកមកទីបញ្ជាការដើម្បីសាកសួរតាមចម្លើយសារភាព ត្រូវបានអនុវត្តតាមច្បាប់។ គួររំលឹកថា មានក្រុមមេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់នៅក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺតែងតែកើតមានសកម្មភពជំរិតទារប្រាក់ពីពលករខ្មែរខុសច្បាប់ ដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រករបៀងខុសច្បាប់ឲ្យក្រុមមេខ្យល់។ ជួនឃើញពលករខ្មែរខុសច្បាប់មានប្រាក់ច្រើនបានពង្វាងចូលព្រៃហើយជំរិតទារប្រាក់ ដែលកើតមានជាច្រើនលើកមកហើយគួរតែស្នងការនគបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវមានវិធានការលុបបំបាត់ឲ្យអស់ក្រុមមេខ្យល់ចាប់ជំរិតទារប្រាក់៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment