ស្ត្រី​ម្នាក់ ដេក​ស្លាប់ ដោយសារ​ដាច់​សរសៃឈាម​ខួ​ក្បាល

loading...
កណ្តាល​:  ស្ត្រី​ម្នាក់​មាន​អាកា​រៈ​ឈឺក្បាល សៀតផ្កា និង​ស្មា ហើយ​អោយ​កូន ធ្វើ​សរសៃ ក្រោយមក​បណ្តាល អោយ​ប្រកាច់​កន្ត្រាក់​ដៃជើង​ស្លាប់ (​ដាច់​សរសៃឈាម​ខួរក្បាល​)​។
ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃ​ទី​២៣ តុលា នៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។
ជន​រង​គ្រោះ ឈ្មោះ នៅ សុ​ខៃ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល មាន​មុខរបរ​មេផ្ទះ​។
មុន​ពេល​កើតហេតុ ឈ្មោះ នៅ សុ​ខៃ មាន​សុខភាព​មិន​ស្រួល ដោយ​ឈឺក្បាល ត្រង់​សៀត​ថ្កា និង​ស្មា​ខាងស្តាំ ពេល​នោះ បាន​ឲ្យ​កូនស្រី ឈ្មោះ​ឡូយ ដា​វណ្ណ ធ្វើ​ស​សៃ​ឲ្យ រួច​សំរាក​ទាំងអស់​គ្នា​។ រយៈពេល ១០ នាទី ក្រោយមក ឈ្មោះ សុ​ខៃ មាន​អាកា​រៈ​ស្រ​ម៉ុ​ក​ខ្លាំង នឹង​ហៀរ​សំបោរ ក​ន្ទ្រា​ក់ដៃ​ជើង លែង​កំរើក​ដៃជើង​។ ភ្លាម​នោះ ឈ្មោះ​ដា​វណ្ណ ក៏​ទូរស័ព្ទ ទៅ​បងស្រី ឈ្មោះ​ឡូយ ដា​វី នៅ​ប្រទេស​កូរ៉េ ឲ្យ​ដឹង​ពី​សភាព​ជំងឺ​ម្តាយ បាន​ដំណឹង​ហើយ ឈ្មោះ ដា​វី ក៏​ទូរស័ព្ទ មក​ឈ្មោះ ជុង តេ​យ៉ុ​ប ឲ្យ​ជួយ​មើល ព្យាបាល​ដោយ​ប្រើ​វិធី យក​ប៉ុយ ដុត​លើ​ក្បាលពោះ និង​យក​ម្ជុល​វិជ្ជា​សាស្ត្រ ចាក់​លើ​ប្រអប់ដៃ ប្រអប់ជើង និង​សៀតផ្កា បាន​មួយសន្ទុះ ក៏​ដក​ម្ជុល​ចេញ​វិញ ហើយ​ឈ្មោះ​សុ​ខៃ ក៏​មាន​សភាព​ដឹងខ្លួន​ឡើង​វិញ រួច​ក៏​នាំ​គ្នា​សំរាក​។ រហូត​ដល់​ម៉ោង ៦ ទើប​ទើប​ឈ្មោះ ដា​វណ្ណ ដាស់​ម្តាយ​បានដឹង​ថា ម្តាយ​ស្លាប់​បាត់​ទៅ​ហើយ​។
ក្រោយមក បាន​រាយការណ៍ ជូន​មក​សមត្ថកិច្ច មក​ពិនិត្យ​សព មានកា​រិ​យា​ល​យ័​បច្ចេកទេស​ខេត្ត​.
វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​ជ័យ​ជំនះ . ពេទ្យ​ស្រុក .​ពេទ្យ​ឃុំ .​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក​. ប៉ុស្តិ៍​រដ្ឋបាល .​ក្រុមប្រឹក្សា​ឃុំ​. លោក​មេ​ភូមិ បាន​ដំណើរការ​ពិនិត្យ សាកសព​។
តាម​ការ​សន្និដ្ឋាន​ពី​លោកគ្រូ​ពេទ្យ​ជំនាញ ថា ជន​រង​គ្រោះ ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​នៅ​លើ​ខ្លួន​សព ពុំ​មាន​ស្លាកស្នាម ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ឡើយ​៕ប្រភព៖ Everyday
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment