រថយន្ត​២​គ្រឿង​បុក​គ្នា អ្នកបើកបរ​ម្នាក់ បាក់ជើង​គាប​ជាប់​នឹង​កាប៊ី​ន​រថយន្ត

loading...
ភ្នំពេញ​: តៃកុង​ឡាន​ម្នាក់ បាន​បើករថយន្ត​ជែង ហើយ​ជ្រុល ទៅ​បុក​រថយន្ត ១​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ម្នាក់ នោះ គាប​ជើង​ជាប់​នឹង​កាប៊ី​ន​រថយន្ត ។
ហេតុការណ៍​គ្រោះថ្នាក់ ដោយ​រថយន្ត​បែន​២​គ្រឿង​បុក​គ្នា​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី ព្រឹក ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ​។
ជន​រង​គ្រោះ គាប​ជាប់​ក្នុង​កាប៊ី​នរ​ថយ​ន្នោះ ឈ្មោះ ប៊ី ឃុន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​បែន មាន​ទីលំនៅ​ភូមិ​ស្លែង ឃុំ​រំពេរ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ជា​ព្រូ​រថយន្ត ឈ្មោះ ជិន ស៊ី​ហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវជា​ក្មួយ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា មិន​មាន​របួស​។
អ្នក​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បែន​១​គ្រឿង បោះពួយ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​ជ្រុល​ចង្កូត ទៅ​បុក​រថយន្ត​បែន ១​គ្រឿង​ទៀត ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-3553 ដឹក​ថ្ម​ពេញ​រថយន្ត បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ចំ​ពីមុខ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់ របួស​ជើង​គាប​ជាប់ ក្នុង​កាប៊ី​ន​រថយន្ត ។ ចំណែក​អ្នកបើកបរ​ម្ខាង​ទៀត បាន​រត់គេច​ទៅ​បាត់​។
ក្រោយ​ពី​កើតហេតុ​ភ្លាម ក្រុម​ជួយ​សង្គ្រោះ របស់​៧១១ បាន​មក​ជួយ​គាស់ យក​ជន​រង​គ្រោះ រួច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ វត្ថុ​តាង​ទាំង ២ ត្រូវ​បាន​មន្ត្រី​ជំនាញ យក​ទៅ​រក្សា​ទុក ដើម្បី​ចាត់ការ តាម​នីតិវិធី​៕
ប្រភព៖ Everyday

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment