១-ត្រូវក្រាលកន្ទេលឬកម្រាលអ្វីមួយលើទីដែលមានសុវត្ថិភាពចៀសវាងដាក់អ្នករងគ្រោះនៅផ្ទាល់ដី ឬត្រាំទឹក
២-អ្នករងគ្រោះច្រើនគាំងបេះដូង និងលំបាកក្នុងការដកដង្ហើម ។ ត្រង់នេះអ្នកដែលត្រូវជួយកុំអាលអស់សង្ឃឹម ត្រូវពិនិត្យមើលចង្វាក់ដង្ហើម និងបេះដូង ដោយស្ទាបចង្វាក់ជីវចរនៅត្រង់កជនរងគ្រោះ ។ បើឃើញថា ជនរងគ្រោះមិនដកដង្ហើម ត្រូវផ្លុំខ្យល់ចូលមាត់គេធ្វើរបៀបនេះរហូតដល់ជនរងគ្រោះ ដកដង្ហើមឡើងវិញ ។ ប៉ុន្តែបើជនរងគ្រោះមិនមានជីវចរ ត្រូវយកដៃទាំងពីររបស់អ្នកទៅសង្កត់ពីលើសន្ទះទ្រូងគាត់ ធ្វើរហូតទាល់តែសាច់ដុំបេះដូងដើរឡើងវិញ
៣-ក្នុងករណីឃើញមានបាក់ឆ្អឹងឬហូរឈាមសូមចល័តជនរងគ្រោះទៅ កាន់ទីសុវត្ថិភាពដោយប្រុងប្រយ័ត្នបំផុតខ្លាចក្រែងគ្រោះថ្នាក់ បន្ថែម ហើយប្រញាប់បញ្ជូនគេទៅកាន់មន្ទីរពេទ្យ ៕
loading...
0 comments:
Post a Comment