ការប្រកួតលើកចុងក្រោយក្នុងក្របខ័ណ្ឌប្រឺមីញេលីកអង់គ្លេសរដូវកាលនេះរវាងក្លិប Man Utd និង Bournemouth ត្រូវបានពន្យារពេល ដោយសារតែគេសង្ស័យថាមានគ្រាប់បែកបង្កប់នៅទីលានពហុកីឡដ្ឋាន Old Trafford ពោលគឺមានទូរស័ព្ទដៃមួយគ្រឿង ព្រមទាំងខ្សែលួសដែលតភ្ជាប់ទៅនឹងបំពង់ឧស្ម័នមួយ ដែលគេសង្ស័យថា ជាគ្រាប់បែកកែច្នៃ ត្រូវបានសន្តិសុខពហុកីឡដ្ឋាន Old Trafford ប្រទះឃើញនៅភាគពាយ័ព្យនៃពហុកីឡដ្ឋាន មុនពេលចាប់ផ្តើមការប្រកួត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។
ភ្នាក់ងារប៉ូលិស Greater Manchester បាននិយាយថា ឧបករណ៍ដែលគេសង្ស័យថាគ្រាប់បែកនេះ គឺជាឧបករណ៍បំផ្ទុះសាកល្បងរបស់ក្រុមហ៊ុនឯកជនមួយ បានបន្សល់ទុកក្រោយពីការធ្វើតេស្តតែប៉ុណ្ណោះ ។ ដោយឡែកប៉ូលិស មិនទាន់បញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុននោះនៅឡើយទេ ។
ជំនួយការប៉ូលិសលោក John O’Hare បានថ្លែងថា ទោះបីជាឧបករណ៍នេះមិនអាចផ្ទុះក៏ដោយ ប៉ុន្តែវាជាឧបករណ៍កែច្នៃមួយពិតប្រាកដ ដែលអាចបំផ្ទុះបាន ប្រសិនបើគេមានបំណងចង់ឱ្យផ្ទុះ ។ ការសម្រេចជម្លៀសអ្នកគាំទ្រចេញពីពហុកីឡដ្ឋាន គឺជារឿងត្រឹមត្រូវដើម្បីធានាបាននូវសុវត្ថិភាពអ្នកគាំទ្រ ។
អនុប្រធានប្រតិបត្តិក្លិប Man Utd លោក Ed Woodward បាននិយាយថា ក្លិបនឹងស៊ើបអង្កេតបញ្ហានេះឱ្យកាន់តែច្បាស់ ព្រោះថាសុវត្ថិភាពរបស់អ្នកគាំទ្រ គឺជាតួនាទីចម្បងដែលយើងត្រូវទទួលខុសត្រូវ ។
សូមបញ្ជាក់ថា នេះជាការប្រកួតលើកចុងក្រោយក្នុងក្របខ័ណ្ឌប្រឺមីញេលីកអង់គ្លេសរវាងក្លិប Man Utd និង Bournemouth ដែលនឹងត្រូវធ្វើការប្រកួតជាថ្មីនៅថ្ងៃទី១៧ ឧសភា ។គួររំឮកថា ក្លិប Man Utd នឹងអាចឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Europa League ប្រសិនបើមានឱកាសយកឈ្នះក្លិប Bournemouth ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment