កីឡាករ Fury វ័យ ២៧ ឆ្នាំ បានថតជាវីដេអូ រួចធ្វើសេចក្តីអធិប្បាយគួរឲ្យខ្លាចពាក់ព័ន្ធនឹងការការប្រកាន់ពួកយូដា ហើយបានបង្ហោះចូល YouTube កាលពីសប្តាហ៍មុន។
អ្នកប្រយុទ្ធមកពីទីក្រុង Manchester របស់អង់គ្លេសម្នាក់នេះ បានបង្ហាញនូវទស្សនៈរបស់លោកផងដែរ ពីអំពើតិរច្ឆាន, អំពើអនាចារ និងស្ត្រីអំឡុងវីដេអូឃ្លីបរយៈពេល ៥៧ នាទីរបស់គាត់។
លោក Jonathan Sacerdoti ដែលជាអ្នកនាំពាក្យរបស់ក្រុម CAA បាននិយាយថា៖ “នេះមិនមែនជាលើកដំបូងនោះទេ ដែលគាត់បានបំពាន និងការប្រកាន់ជាតិសាសន៍ ហើយកាយវិការបែបនេះ គួរតែក្រុមហ៊ុនឧបត្ថម្ភរបស់គាត់ ដកខ្លួនចេញពីការគាំទ្ររបស់ពួកគេ។ ប្រទេសអង់គ្លេស មិនគាំទ្រឡើយនូវការប្រកាន់ពូជសាសន៍បែបនេះ”។
លោកបានបន្តថា៖ “ការប្រកាន់ពូជសាសន៍បែបនេះ បានកប់បាត់អស់រយៈពេលរាប់រយសតវត្សរ៍មកហើយ មិនគួរណាកើតឡើងជាថ្មីម្តងទៀតបែបហ្នឹងសោះ”។
ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសនេះដែរ គណៈគ្រប់គ្រងកីឡាប្រដាល់អង់គ្លេស មិនអាចសុំការឆ្លើយតបបាននោះទេ។
សូមបញ្ជាក់ថា កីឡាករ Tyson Fury បានយកឈ្នះកីឡាករសញ្ជាតិអ៊ុយក្រែន Wladimir Klitschko វ័យ ៤០ ឆ្នាំ នៅក្នុងទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ កាលពីខែវិច្ឆិកាឆ្នាំមុន ហើយការប្រកួតសងសឹករបស់អ្នកទាំងពីរ នឹងត្រូវបានធ្វើឡើងនៅលើសង្វៀន Manchester Arena នាថ្ងៃទី៩ កក្កដាខាងមុខនេះ៕
ប្រភព៖ កម្ពុជាថ្មី
loading...
0 comments:
Post a Comment