ជើង​ខ្លាំង​៨​រូប​ឡើង​ប្រកួត​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ពីរ​ផ្សេង​គ្នា

loading...
រាជធានី​ភ្នំពេញ ៖ មិន​រាប់​បញ្ចូល​ការ​ប្រកួត​អន្តរជាតិ​២​គូ​នៅ​ពេល​រាត្រី​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​វេលា​ពេល​ព្រឹក និង​ពេល​រសៀល​ថ្ងៃអាទិត្យ​ទី​២២ ឧសភា ក៏​មានការ​ប្រកួត​អន្តរជាតិ​៤​គូ​ផ្សេង​ទៀត​ផង​ដែរ​។ ការ​ប្រកួត​របស់​ពួក​គេ គឺ​២​គូ​ត្រូវការ​ចាញ់​ឈ្នះ​ធម្មតា និង​២​គូ​ទៀត​ស្ថិត​ក្នុង​សមាសភាព​៨​នាក់​ត្រូវ​ដណ្ដើម​ពាន​អន្តរជាតិ ។
សម្រាប់​ព្រឹត្តិការណ៍​«Ganzburg Top Fighter» ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក កីឡាករ អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ គៀវ បា  និង​កីឡាករ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត ភិត ។ សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦២​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក កីឡាករ អាំង សំអាត ហាក់​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​យកឈ្នះ​លើ​គូប្រកួត​ជា​កីឡាករ​ថៃ​ដែល​ឆ្លងកាត់​ការ​ប្រកួត​បាន​តែ​៥១​លើក ឈ្នះ​៤៣​លើក ចាញ់​៧​លើក និង​ស្មើ​១​លើក ។ ទោះបី​យ៉ាងណា មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​ក៏​មាន​ជំនឿ​ចិត្ត​ទៅ​លើ​កីឡាករ​ថៃ គៀរ បា ដូច​គ្នា​ផង​ដែរ ដោយ​អះអាង​ថា គេ​ប្រកួត​បាន​តិច​ជាង​មែន ប៉ុន្តែ​សមត្ថភាព​គេ​ខ្លាំង ។ មិន​ខុស​គ្នា​ដែរ​កីឡាករ ឃី​ម បូ​រ៉ា ដែល​ធ្លាប់​ប្រកួត​បាន​៨៦​លើក ឈ្នះ​៧២​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក ក៏​មាន​ជំនឿ​ចិត្ត​ថា​ឈ្នះ​ផង​ដែរ បើ​ទោះជា​កីឡាករ​ថៃ​ជា​គូប្រកួត​ធ្លាប់​ប្រកួត​បាន​៨០​លើក ឈ្នះ​៦៥​លើក និង​ចាញ់​១៥​លើក ។ គូ​នេះ​មាន​អ្នក​ឃ្លាំមើល​ច្រើន ដោយសារ​តែ​កីឡាករ​ថៃ​ក៏​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​ល្អ​មិនធម្មតា ។
សម្រាប់​សមាសភាព​៤​រូប​ផ្សេង​ទៀត គឺ​កីឡាករ ជា សំនៀង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​អង់គ្លេស រ៉ៃ អន  និង​កីឡាករ​កម្ពុជា​ឈ្មោះ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផ្លា​យ ណ​យ​។ ការ​ប្រកួត​របស់​អ្នក​ទាំង​៤​មិន​គ្រាន់តែ​ជា​ការ​ប្រកួត​ចាញ់​ឈ្នះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​សម្រាប់​បោះ​ជំហាន​ទៅ​រក​ការ​ដណ្ដើម​ចំណាត់ថ្នាក់​ជើងឯក​ផង​ដែរ ។ អ្នក​ទាំង​៤​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អន្តរជាតិ​ស្រា​បៀរ​កម្ពុជា​លើក​ទី​២​ចាប់ពី​ម៉ោង​២​រសៀល​តទៅ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​ក៏​ដំណើរការ​បាន​មួ​យស​ប្ដា​ហ៍​រួច​ហើយ ។ កីឡាករ​ជា សំនៀង គឺជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នា​ពេល​កន្លង​មក ខណៈ​ដែល​កីឡាករ​ជា​គូប្រកួត​ក៏​មិនមែន​ជា​ជើង​ខ្លាំង​ដែល​គួរ​ឱ្យ​ខ្លាច​ដូច​សមាសភាព​មក​ពី​កីឡាករ​ថៃ ។ ឆ្លងកាត់​ការ​ប្រកួត​បាន​៧០​លើក ឈ្នះ​៥៧​លើក ចាញ់​១០​លើក និង​ស្មើ​៣​លើក កីឡាករ​ជា សំនៀង សង្ឃឹម​ខ្ពស់​ដាច់​ឆ្ងាយ​ក្នុង​ពេល​ដែល​កីឡាករ​អង់គ្លេស​ទើបតែ​ប្រកួត​បាន​៣៦​លើក ឈ្នះ​២២​លើក និង​ចាញ់​៩​លើក ដែល​មាន​ន័យ​ថា មិន​មានបទពិសោធន៍​ច្រើន​ណាស់ណា ។ កីឡាករ មឿ​ន សុខ​ហ៊ុ​ច ធ្លាប់​ប្រកួត​បាន​១១៣​លើក ឈ្នះ​៨៨​លើក ចាញ់​២១​លើក និង​ស្មើ​៤​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​១០០​លើក ឈ្នះ​៧៩​លើក ចាញ់​១៧​លើក និង​ស្មើ​៤​លើក ទើប​អ្នកគាំទ្រ​ហាក់​មិន​មាន​ទំនុកចិត្ត​លើ​កីឡាករ​កម្ពុជា​ច្រើន​ពេក​ទេ បើ​ទោះជា​គេ​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ក្ដី ៕
 
 
 
 
ប្រភព៖everyday
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment