តាមរយៈ វីដេអូឃ្លីប រយៈពេល ១នាទី និង ៣៩វិនាទី នីឡា បានអះអាងជាថ្មីម្តងទៀត លើជំហរស្រដៀងគ្នានិង នាយចឺម ថា ៖ ពីរនាក់ខ្ញុំ ជាដៃគូលេងកំប្លែងជាមួយគ្នា មិនបានស្រឡាញ់គ្នា អីទេ គ្រាន់តែថា ដៃគូជាមួយគ្នា រាប់អានគ្នាទុកដូចជាបងប្អូន អត់មានថា ទាក់ទងគ្នា ស្រឡាញ់គ្នា អត់ទេ។ ហើយដែលថា នាយចឺម ត្រូវស្រក់ទឹកភ្នែក អត់មានទេ ព្រោះ បងចឺម ក៏គាត់មានសង្សារដែរ។ ចឹងឱ្យតែលេងជាមួយគ្នា គឺសុទ្ធតែស្រឡាញ់គ្នា ចឹងចង់ពីតូចៗមក ម៉េច ក៏អាចហ្មងហ្អែ៎ …។
ទន្ទឹមនឹងនេះ នីឡា ទទូចសុំកុំបន្តយករូបរបស់នាង និង នាយចឺម មកផ្គូរផ្គងគ្នាទៀត ទោះជាយ៉ាងណាក្តី គូរដណ្តឹងរបស់ខ្លួន ហាក់អាន់អត់ចិត្ត ទំនងគូដណ្តឹងរបស់ នីឡា មិនអាចទទួលយកបាន នូវទំនាក់ទំនង រវាងនាង និង នាយចឺម កន្លងមកនោះ ឬយ៉ាងណា? ប៉ុន្តែទោះបីជា យ៉ាងនេះក្តី នីឡា បានបន្តអះអាងថា ការស្រឡាញ់គ្នា គេមិនគិតពីអាយុ បើទោះបីជារូបនាង និងគូដណ្តឹងមានវ័យខុសគ្នាដាច់ ចន្លោះ ១៧ និង ២៤ឆ្នាំ ក៏ដោយចុះ។ ប៉ុន្តែគេគិតថា តើម្នាក់នោះ អាចមើលថែគ្នា ជំនួសឳពុកម្តាយ បាន ឬអត់ នាពេលអនាគត។
គួររំលឹកថា នាង នីឡា និងគូដណ្តឹង ផន រង្សី បានសម្រេចចិត្តភ្ជាប់ពាក្យគ្នា កាលពីថ្ងៃទី១៩ ឧសភា ២០១៦ កន្លងទៅ មិនប៉ុន្មានថ្ងៃនេះ ក្រោមពរជ័យ នៃចាស់ទុំរបស់គ្រួសារទាំងសង្ខាង និងមានការចូលរួម អំពីសំណាក់ភ្ញៀវកិត្តិយស សាច់ញ្ញាតិ ក៏ដូចជា ក្រុមតារាសិល្បៈ រួមអាជីព យ៉ាងច្រើនកុះករ ផងដែរ៕
ដូច្នេះ ដើម្បីចង់ជ្រាបច្បាស់ សូមតាមដាន វីដេអូ របស់នាង នីឡា ខាងក្រោមនេះ៖
ប្រភព៖POSTNEWS
loading...
0 comments:
Post a Comment