សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រសួងព័ត៌មានកម្ពុជាបានសម្រេចផ្តល់អាជ្ញាប័ណ្ណឱ្យគណបក្សសង្គ្រោះជាតិ តាមរយៈក្រុមហ៊ុនឯកជន បន្ទាប់ពីមានការទាមទារយ៉ាងស្វិតស្វាញ។ សេចក្តីសម្រេចនោះអនុញ្ញាតឱ្យគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា មានស្ថានីយទូរទស្សន៍ដំបូងបំផុត ដែលមានកម្លាំងផ្សាយ១០គីឡូវ៉ាត់ នៅរាជធានីភ្នំពេញ និង១គីឡូវ៉ាត់ នៅតាមបណ្ដាខេត្តក្រុងផ្សេងៗទៀត។
សូមរម្លឹកឡើងវិញថា ទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិគឺជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងបិទបញ្ចប់ជម្លោះនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដើម្បីឲ្យគណបក្សប្រឆាំងមានប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន៕
ប្រភព៖ RFI
loading...
0 comments:
Post a Comment