នារី​រូប​ស្រស់​៣​នាក់​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​TUNDRA​របួស​ទាំង​៣​នាក់​

loading...
កណ្តាល​ ៖​ នារី​រូប​ស្រស់​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន​ហាក់​ បីដូច​ជា​ប្រញាប់​ទៅ​ណា​វ៉ា​គេ​វ៉ា​ឯង​ រហូត​ជ្រុល​ទៅ​បុក​ជាមួយ​ រថយន្ត​TUNDRA​ បើក​ច្រាស់ទិស​គ្នា​ពេញ​មួយ​ទំហឹង​ដួល​បោក​ទៅ​ លើ​ផ្លូវ​រង​របួស​ទាំង​៣​នាក់​ ។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើត​ ឡើង​នារី​ទាំង​៣​នាក់​ ត្រូវ​បាន​មិត្ត​ភ័​ក្រ​ដឹក​តាម​ម៉ូតូ​បញ្ជូន​ទៅ​ សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​កែវ​សាន​ក្រុង​តា​ខ្មៅ​ ។​ ចំណែក​ ឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​ ដកហូត​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ដើម្បី​ចាត់ការ​ តាម​ច្បាប់​ ។​
​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ កាលពី​ វេលា​ម៉ោង​១៥​ និង​៣០​នាទី​ ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៦​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ​លក់​គ្រឿង​ សំណង់​យីហោ​ “​យិ​ន​ ស៊ូ​ឃី​ម​”​ ស្ថិត​ក្នុងភូមិ​ព្រែក​ឫស្សី​ សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ។​
​ មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​ TOYOTA​ TUNDRA​ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-4688​ បើកបរ​ដោយ​ឈ្មោះ​ ឃុ​ត​ សា​វ៉េ​ត​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​គោក​អំពិល​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ ។​ ចំណែកឯ​នារី​រូប​ស្រស់​ទាំង​៣​នាក់​ដែល​រង​ របួសស្រាល​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ និ​ច​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DH-4663​ ទី​១-​ឈ្មោះ​ ព្រិ​ន​ ស្រី​រ៉ាត់​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ (​អ្នកបើកបរ​)​ ទី​២-​ឈ្មោះ​រិ​ន​ ធា​រ៉ា​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ទាំង​២​នា់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ ព្រែក​រទាំង​ សង្កាត់​ព្រែក​កំ​ពិស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ទី​៣-​ឈ្មោះ​ ដ​ន​ ស្រី​លី​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ ក្នុងភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ព្រែក​កំ​ពិស​ ខណ្ឌដង្កោ​ ។​
​ សាក្សី​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ នារី​រូប​ស្រស់​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​ ខណៈ​បើក​ ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​ បាន​ព្យាយាម​បន្ថែម​ ល្បឿន​បើក​ជែង​រថយន្ត​នៅ​ខាង​មុខ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ទើប​បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​រថយន្ត​TOYOTA​ TUNDRA​ ដែល​បើកបរ​ ច្រាសទិស​គ្នា​ដួល​ទៅ​លើ​ផ្លូវជាតិ​ បណ្តាល​ឲ្យ​រង​របួសស្រាល​ ទាំង​៣​នាក់​តែ​ម្តង​ ៕

 
 
 
 
ដកស្រង់ចេញពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment