ថ្ងៃទី ១៦ ឧសភា ១៩៦៦ មានបដិវត្តន៍វប្បធម៌មួយបានផ្ទុះឡើងនៅប្រទេសចិន។ បដិវត្តន៍ដែលរៀបចំឡើងដើម្បីការពារនិងរក្សាអំណាចបក្សកុម្មុយនិស្តចិនរបស់ ម៉ៅ សេទុង បាននាំប្រទេសចិនឱ្យធ្លាក់ក្នុងព្យុះព្យោមា សង្គ្រាមស៊ីវិល ជំរំលត់ដំ កម្ចាត់និងបោសសម្អាតអ្នកប្រឆាំង ... ចាប់ពីឆ្នាំ១៩៦៦មក ក្រោមការដឹកនាំរបស់ ម៉ៅ បដិវត្តន៍វប្បធម៌មហាអស្ចារ្យពលករ បានអង្រួនចិនរយៈពេលជិត១០ឆ្នាំ ប្រជាពលរដ្ឋប្រមាណជាង៣៦លាននាក់ រងទុក្ខវេទនា ក្នុងនោះមានមនុស្សប្រមាណពី ៧សែនកន្លះទៅ ៤នាក់បានស្លាប់។ ៥០ឆ្នាំក្រោយ ប្រធានបទបដិវត្តន៍នៅតែមិនអាចប៉ះបាន សារព័ត៌មានផ្លូវការគ្មានចេញស្តីមួយម៉ាត់ក្នុងថ្ងៃខួបនេះ។
បដិវត្តន៍វប្បធម៌ចិន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៃរបបសាធារណរដ្ឋប្រជាមានិតចិន និងដែលល្បីរន្ទឺពេញឆាកអន្តរជាតិ។
បដិវត្តនេះបានចាប់ផ្តើម ជាផ្លូវការ ថ្ងៃទី ១៦ឧសភា ១៩៦៦ ជាថ្ងៃដែលលោក ម៉ៅ សេទុង បានចុះហត្ថលេខាលើសារាចរណ៍មួយរបស់បក្សកុម្មុយនិស្តចិន អនុញ្ញាតឱ្យមានការបោសសម្អាតក្នុងជួរបក្ស ប្រឆាំងនឹងអំណាចការិយាល័យនិយម ដែលធ្វើឱ្យស្រអាប់សង្គម។
សៀវភៅក្រហម
គោលការណ៍ស្វែងរកភាពស្អាតស្អំ ការបោសសម្អាត លាងខួរក្បាល មានចែងក្នុងសៀវភៅក្រហមតូច ដែលក្រោយមកបានក្លាយជាទម្រនៃបដិវត្ត។ មនោគមវិជ្ជានៃសៀវភៅក្រហមត្រូវបានបង្ហាត់បង្រៀនបញ្ចៀបចូលក្នុងខួរក្បាលយុវវ័យចិន ពីអាយុ១៥ទៅ ៣០ឆ្នាំ ឱ្យចងចាំរត់មាត់គ្រប់ៗគ្នាថា “បដិវត្តមិនមែនជាឧក្រិដ្ឋកម្ម” ! បដិវត្តមានហេតុផលជានិច្ច !
ក្រុមយុវជន ឬហៅថា ឆ្មាំក្រហម ដែលបានក្លាយជាកម្លាំងដ៏សកម្ម ងើបធ្វើបដិវត្តន៍ កម្ចាត់រាល់អ្វីៗដែលជានិមិត្តរូបនៃរបបចាស់។ វត្តអារាម វិហារ វិមាន រូបសំណាក ឯកសារ ស្ត្រារ សៀវភៅ តំណាងវប្បធម៌អរិយធម៌ចាស់ ត្រូវដុតបំផ្លាញ។ ក្នុងនាមបដិវត្ត បញ្ញាជន បញ្ញាវន្ត និងសូម្បីតែថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបក្សកុម្មុយនិស្តផ្ទាល់ក៏ត្រូវ ជាន់ឈ្លី ត្រូវបានសម្លាប់... មនុស្សរាប់លាននាក់ត្រូវបញ្ជូនទៅកាន់ជំរំលត់ដំរៀនសូត្រលាងខួរក្បាល នៅទីជនបទដាច់ស្រយាល ធ្វើការជាទម្ងន់ គ្មានអាហារ និងគ្មានការព្យាបាល។
ភាពវឹកវរក្នុងសង្គមបានចាប់ផ្តើម ចិនធា្លក់ក្នុងសង្គ្រាមស៊ីវិល ... បដិវត្តបានចប់ ក្រោយមរណភាពរបស់ ម៉ៅសេទុង នៅឆ្នាំ១៩៧៦។ ក្នុងអំឡុងពេលបដិវត្តន៍រយៈពេល១០ឆ្នាំ នោះ មានមនុស្សប្រមាណ៣៦លាននាក់ រងទុក្ខវេទនា និងស្លាប់ប្រមាណពី ៧សែននាក់កន្លះទៅ ៤លាននាក់។ ប៉ុន្តែគ្មានតុល្យការច្បាស់លាស់ និងតួលេខជាផ្លូវការណាមួយបញ្ជាក់ពីចំនួនជនរងគ្រោះ ក្នុងបដិវត្តន៍នេះឡើយ។
គំនូរពន្យល់ពីឆ្មាំក្រហម នៃបដិវត្តវប្បធម៌ចិន ឆ្នាំ១៩៦៦
ធ្វើបដិវត្តន៍ដើម្បីអំណាច
បំណងដ៏សំខាន់បំផុតនៃបដិវត្ត គឺដើម្បីពង្រឹងអំណាច បន្ទាប់ពីប្រទេសចិន បានជួបការលំបាកខ្លាំង ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច !
ម៉ៅ សេទុង ជាបិតាបង្កើតបក្សកុម្មុយនិស្ត ជាបិតាបង្កើតរបបសាធារណរដ្ឋប្រជាមានិតចិន ជាប្រមុខដឹកនាំគណៈកម្មការយោធាមជ្ឈឹម ជាប្រមុខរដ្ឋាភិបាលយោធាមជ្ឈឹម និងក្រោយពីបានដឹកនាំធ្វើសង្គ្រាមក្នុងប្រទេសឈ្នះពួកឧទ្ទាមទ័ពព្រៃ និងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ព្រមទាំងបានឈ្នះសង្គ្រាមស៊ីវិលក្នុងប្រទេស តាមរយៈជោគជ័យរបស់កងទ័ពរំដោះប្រជាមានិត លោក ម៉ៅ សេទុង ជាប្រកាសចិនជាប្រទេសសាធារណ និងបានក្លាយប្រធានាធិបតីដំបូងគេរបស់ចិនប្រជាមានិត ពីឆ្នាំ១៩៥៤-១៩៥៩។
តែនៅឆ្នាំ១៩៥៨ -៦០ ទិសដៅផែនការ “ដាយូអេជី” Grand Bond en avance ដាក់ជាសមូហភាពផលិតផលកសិកម្ម សាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនប់ប្រលាយ ឧស្សាហកម្ម ព្រមតាំងគម្រោងសាធារណៈទ្រង់ទ្រាយធំជាច្រើន ដែលចង់ផ្តល់សន្ទុះថ្មីដល់សេដ្ឋកិច្ចនិងនយោបាយចិន តែបែរត្រូវបរាជ័យ សេដ្ឋកិច្ចចិនត្រដរខ្យល់ ប្រជាជនរស់ក្នុងភាពអត់ឃ្លាន ចរន្តបះបោរប្រេះឆាក្នុងជួរបក្សបានកើតឡើង …
ក្នុងនាមជាប្រមុខបក្ស និងដើម្បីធានាកុំឱ្យមានសត្រូវបៀនបៀនបាន លោកម៉ៅសេទុង មានតែពឹងលើកម្លាំងយុវជន កម្លាំងឆ្មាំក្រហម ដែលមានសៀវភៅក្រហមនឹងដៃ ប្រមូលផ្តុំគ្នារាប់លាននាក់ ពេញផ្ទៃប្រទេសធ្វើបដិវត្តន៍វប្បធម៌ប្រឆាំងនឹងគំនិតមូលធននិយម តែក៏បាននាំលោក ដែលធាតុពិតជាការបោសសម្អាតក្នុងជួរកំពូលបក្ស ដើម្បីបានវិលមកកាន់អំណាចពេញដៃ។
ក្លិននៃបដិវត្តន៍វប្បធម៌មិនទាន់រសាយ
ថ្វីត្បិតតែម៉ៅ បានដឹកនាំធ្វើបដិវត្ត ដែលពេលខ្លះឈានដល់ការប្រើកម្លាំងទាហានបង្ក្រាប និងជាទម្រង់សង្គ្រាមស៊ីវិលក្នុងករណីខ្លះមែន ប៉ុន្តែក្នុងអំឡុងពេលនោះ ម៉ៅ សេទុង បានដឹកនាំនយោបាយការបរទេសល្អ ដោយបានធ្វើងាកទៅស្និទ្ធនឹងលោកខាងលិច បានចូលទៅក្នុងអង្គការសហប្រជាជាតិ។ ឯការធ្វើកំណែទម្រង់សេដ្ឋកិច្ច ត្រូវបានម៉ៅ ផ្ទុកផ្តាក់ភារៈទៅឱ្យនាយករដ្ឋមន្ត្រី ជូអេឡាយ។ កំណែទម្រង់សេដ្ឋកិច្ច ដែលមានឈ្មោះថា សម័យភាវូបនីកម្ម៤យ៉ាង និងដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៧៥មក។ ក្រោយមរណភាពរបស់ម៉ៅ សេទុង ដិញ សៀវពីង ដែលបានឆ្លងកាត់និងរួចជីវិតពីបដិវត្តន៍ក៏បានក្លាយជាប្រមុខដឹកនាំចិន និងបន្តធ្វើកំណែទម្រង់សេដ្ឋកិច្ចទីផ្សារ ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច រហូតនាំចិនឱ្យបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីរ នៅលើពិភពលោក។
នៅក្រោយបដិវត្តន៍ចប់ភ្លាម អាជ្ញាធរចិន បានទទួលស្គាល់ថាមានមហន្តរាយដ៏ធ្ងន់ធ្ងរមែន ប៉ុន្តែ ការស្វែងរកការពិតនៅតែគ្មាន។ គ្មាននរណាហ៊ានឬចេញមុខ រិះគន់បដិវត្តន៍វប្បធម៌របស់ម៉ៅ ទេ ព្រោះ រិះគន់បដិវត្តន៍គឺដូចជារិះគន់ម៉ៅ។ ម៉ៅ សេទុង នៅតែជាតំណាងបិតាជាតិ។ សូម្បីតែប្រធានាធិបតីចិន បច្ចុប្បន្ន លោក ស៊ី ជីនពីង ផ្ទាល់ក៏មានឪពុកធ្លាប់ជាជនរងគ្រោះនៃបដិវត្តន៍វប្បធម៌ និងត្រូវបានជាន់ឈ្លីដោយឆ្មាំក្រហមនេះដែរ ប៉ុន្តែ នៅក្នុងសៀវភៅសរសេរពីជីវប្រវត្តិលោក ដែលទើបចេញផ្សាយ បានអះអាងថា ឪពុកលោកបានរួចជីវិតដោយសារម៉ៅ។ លោក ស៊ីជីនពីង ក្នុងនាមជាអ្នកការពាររបបកុម្មុយនិស្តចិន ត្រូវតែបន្តដឹងគុណ ម៉ៅ ព្រោះដោយសារបដិវត្តន៍ម៉ៅ ទើបចិនមិនជួបវាសនាដូចសូវៀត។
ម្យ៉ាងទៀត រលកបដិវត្តមិនទៅណាឆ្ងាយពីចិនឡើយ។ បើតាមអ្នកប្រឆាំង លោក ស៊ីជីនពីង មេបក្សកុម្មុយនិស្តចិន ក៏កំពុងតែដើរលើថ្នាលនៃបដិវត្តន៍វប្បធម៌ ដូចម៉ៅដែរ៕

ប្រភព៖ RFI
loading...
0 comments:
Post a Comment