ក្រុមសកម្មជនស្លៀកពាក់ឈុតខ្មៅទាំងនេះ បាននាំគ្នាឈរស្រែកតវ៉ានៅក្បែរផ្សារដើមគរ ដែលត្រូវអាជ្ញាធរហាមឃាត់។ ភ្លាមៗនោះសមត្ថកិច្ចក៏បានចាប់ខ្លួនសកម្មជនទាំង៥នាក់នេះ យកទៅប៉ុស្តិនគរបាលខណ្ឌទួលគោក ដើម្បីចាត់វិធានការតាមបម្រាមដែលក្រសួងមហាផ្ទៃបានហាមឃាត់យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ(Black Monday)។
សកម្មជនដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននេះរួមមានអ្នកស្រី ច្រាយ នីម អ្នកស្រី ងូវ ណារី អ្នកស្រី អ៊ីម ស្រីទូច អ្នកស្រី ភោគ សុភីន និង អ្នកស្រី យ៊ីន ស្រ៊ីន ។
ការចាប់ខ្លួនក្រុមអ្នកស្លៀកពាក់ឈុតខ្មៅនេះ ធ្វើឡើងក្រោយពីអាជ្ញាធរបានព្រមានចាត់វិធាននិងប្រកាសត្រៀមលក្ខណៈជានិច្ច ដើម្បីទប់ស្កាត់មិនឲ្យមានការជួបជុំធ្វើយុទ្ទនាការ Black Monday ជាថ្មីនៅថ្ងៃទី ១៦ ខែឧសភា។
«យុទ្ធនាការស្លៀកពាក់ខ្មៅ» ដើម្បីទាមទារឲ្យដោះលែងបុគ្គលិក និងអតីតបុគ្គលិកអាដហុក សរុប៥នាក់ កាលពីសប្ដាហ៍មុននោះ អាជ្ញាធរបានចាប់ខ្លួនសកម្មជនសមាគម២នាក់ និងសកម្មជនដីធ្លី៤នាក់ ត្រូវបានចាប់ខ្លួន។ ហើយពួកគេត្រូវបានដោះលែងវិញ ក្រោយពីក្រសួងមហាផ្ទៃ បើកអង្គប្រជុំដោយបានឯកភាពគ្នាណែនាំឲ្យសកម្មជនទាំងនោះ ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព និងរក្សាទុកជាឯកសារសម្រាប់បម្រើផ្លូវច្បាប់ទៅថ្ងៃក្រោយ។ តែយ៉ាងណាមនុស្ស ៦ នាក់ ដែលអាជ្ញាធរឃាត់ខ្លួន កាលពីសប្តាហ៍មុននេះ គឺជាគោលដៅសំខាន់ ដែលអាជ្ញាធរ ត្រៀមចាប់បញ្ជូនទៅតុលាការ បើពួកគេនៅតែធ្វើសកម្មភាពដដែលទៀត។
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment