កម្ពុជា​ទទួល​​​ភ្ញៀវ​​ទេសចរ​​អន្តរជាតិ​​ជាង​១,៣​​លាន​​នាក់​

loading...
រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​ក្រសួងទេសចរណ៍បាន​បង្ហាញ​ថា​ រយៈ​ពេល​៣​ខែ​ដើមឆ្នាំ​២០១៦ ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​​អន្តរជាតិចំនួន១.៣៤២.៤៧៧​នាក់ កើនឡើង២,៦% ​ធៀប​នឹងរយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ ក្នុង​នោះ​ តាម​អាកាស​មាន​ចំនួន៧៨៥.០៣៧​នាក់ ស្មើនឹង​៥៨,៥​% នៃ​ចំនួន​សរុប​កើនឡើង​៧​% ។
តាម​របាយការណ៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ចូល​តាម​ច្រក​សំខាន់​រួម​មាន​៖ ច្រក​ភ្នំពេញ​មាន​ចំនួន ៣០៣.២៨១​នាក់ ស្មើនឹង ២២,៦​% ​នៃ​ចំនួន​សរុបកើនឡើង​១១,៣​%​ ។ តាម​ច្រក​សៀមរាប មាន​ចំនួន៤៧៩.៣៩៥​នាក់ ស្មើនឹង​៣៥,៧​% នៃ​ចំនួន​សរុប កើនឡើង​៤​%​។ តាម​ច្រក​កងកេង​មាន​ចំនួន ២.៣៦១​នាក់ ស្មើនឹង​០,២% ​នៃ​ចំនួន​សរុប ។
ចំណែក​តាម​ផ្លូវគោក មាន​ចំនួន៤៩៣.០៦៥​នាក់ ស្មើនឹង​៣៦,៧​% នៃ​ចំនួន​សរុបថយ​ចុះ​៦,៨​% ។ តាម​ផ្លូវទឹក​មាន​ចំនួន ៦៤,៣៨៤​​នាក់ ស្មើនឹង៤,៨​%​នៃ​ចំនួន​​ សរុបកើនឡើង​៤១,៧​%​ ។
ដោយឡែក​ចំនួន​ទេសចរណ៍មក​ទស្សនា​នៅ​ខែមីនា ឆ្នាំ​២០១៦ មាន​ចំនួន​៤២៧.៩២៣​នាក់ កើនឡើង​២,៦​% ធៀប​នឹ​ងខែមីនា ឆ្នាំ​២០១៥ ក្នុង​នោះ​តាម​ផ្លូវអាកាស​មាន​ចំនួន ២៤៤.៥៥៩​នាក់ ស្មើនឹង៥៧,២​% នៃ​ចំនួន​សរុបកើនឡើង​៦,៦%​។
របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ទីផ្សារ​ទេសចរណ៍​​សំខាន់​ៗ​ទាំង១០​មក​កម្ពុជា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ​មាន​៖ វៀតណាម ចំនួន២១៧.៨៦៤​នាក់ , ចិន​ចំនួន២១៧.២១៣​នាក់, កូរ៉េចំនួន​១៣១.៥៤៨​នាក់, ថៃ​ចំនួន​៨៥.៦៥៩​នាក់, អា​មេ​រិ​ក​ចំនួន ៧៥.៧០៦​​នាក់, ឡាវ​ចំនួន៥៨.៧៩០​នាក់, ជប៉ុនចំនួន​៥៥.៧៥៩​នាក់, អង់គ្លេសចំនួន៥១,៥៨៥​នាក់, បារាំង​ចំនួន៤៨.៦៧៨​នាក់ និង​ប្រទេស​អាល្លឺ​ម៉​ង់ចំនួន៤៦.៨៤០​នាក់ ។
 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment