យោងតាមក្រុមហ៊ុនស្រាវជ្រាវ TrendForce ឱ្យដឹងថា ការនាំចេញឡេបថបរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ៤០%កាលពី៣ខែដំបូងដើមឆ្នាំ២០១៦ ។ ការធ្លាក់ចុះបានធ្វើឱ្យក្រុមហ៊ុនធ្លាក់មកចំណាត់ថ្នាក់ទី៦ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យានាំចេញឡេបថបកំពូលចំនួន ៨ ។ យ៉ាងណាក៏ដោយគេក៏សង្កេតឃើញថា ការនាំចេញឡេបថបបានធ្លាក់ចុះ ១៩%ក្នុងត្រីមាសទី១ ពោលគឺមានចំនួនត្រឹមតែ៣៥.៦២២លានគ្រឿង ខណៈឆ្នាំការនាំចេញឆ្នាំមុនមានចំនួន ៤៣.៩៩៥លានគ្រឿង ។
មូលហេតុសំខាន់បំផុតការនាំចេញឡេបថបធ្លាក់ចុះ គឺបណ្តាលមកពីជំនាន់ស្មាតហ្វូន និងថេបប្លែត(Tablet) បានវាយលុកទីផ្សារ ។ អ្នកប្រើប្រាស់ទាំងអស់ចូលចិត្តប្រើស្មាតហ្វូន និងថេបប្លែតជាងប្រើឡេបថបព្រោះសមត្ថភាពរបស់វាប្រហាក់ប្រហែលនឹងឡេថថបដែរ ។ ម្យ៉ាងវិញទៀតស្មាតហ្វូន ឬថេបប្លែតងាយស្រួលដាក់តាមខ្លួន ។
ដូចបង្ហាញក្នុងតារាងខាងក្រោមរបស់ក្រុមហ៊ុនបច្ចេកវិទ្យា កំពូលៗចំនួន៨ ដែលនាំចេញឡេបថបក្នុងឆ្នាំ២០១៦ ។ ក្នុងនោះគេសង្កេតឃើញថា ក្រុមហ៊ុន Lenovo បានដណ្តើមតំណែងលេខ១ពីក្រុមហ៊ុន HP ។ ដោយឡែកក្រុមហ៊ុន Dell នៅតែរក្សាតំណែងលេខ៣ក្នុងតារាងកាលពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ប៉ុន្តែទីផ្សារភាគហ៊ុនបានកើនឡើងតិចតួចគឺ១៤,៧% ខណៈទីផ្សារភាគហ៊ុនឆ្នាំមុន១៤% ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment