​ក្រសួងមហាផ្ទៃ​នឹង​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​បិទ​លេខ​ទូរ​សព្ទ​ដែល​គ្មាន​អត្តសញ្ញាណ​បណ្ណ​

loading...
កាលពីពេល​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរ​សព្ទ​ទាំងអស់​នៅ​កម្ពុជា ឲ្យ​ទាក់ទង​ទៅ​ម្ចាស់​លេខ​ទូរ​សព្ទ​ដែល​បាន​ទិញ​លេខ ដោយ​មិនបាន​ផ្តល់​អត្តសញ្ញាណ​បណ្ណ​ដល់​ក្រុមហ៊ុន ដើម្បី​ទារ​អត្តសញ្ញាណ​បណ្ណ​។ ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​ក្រុមហ៊ុន បិទ​លេខ​ទូរ​សព្ទ​ចោល ប្រសិនបើ​គ្មាន​អត្ត​សញ្ញា​បណ្ណ​ពី​អ្នកប្រើប្រាស់​។​
វិធានការ​របស់​ក្រសួងមហាផ្ទៃ​ប្រាប់ដល់​​ក្រុមហ៊ុន​ទូរ​សព្ទ​ជាថ្មី​នេះ ត្រូវ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា ធ្វើឡើង​ក្រោយពី​ក្រសួងមហាផ្ទៃ​សង្កេតឃើញ​ក្រុមហ៊ុន​ទូរ​សព្ទ​មួយចំនួន​លក់​ស៊ីម​កាត​ឲ្យ​អតិថិជន ដោយ​មិនបាន​យក​អត្តសញ្ញាណ​បណ្ណ​។ លោក​ថា សកម្មភាព​នេះ វា​ផ្ទុយទៅនឹង​បទបញ្ជា​របស់​ក្រសួង​ដែល​បាន​ប្រាប់​ទៅ​ក្រុមហ៊ុន​ទូរ​សព្ទ​តាំងពីដើម​រៀងមក​។ លោក ខៀវ សុ​ភ័​គ្រ បញ្ជាក់ថា ក្រសួងមហាផ្ទៃ​ទុកពេល​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ទាក់ទង​ទៅ​អតិថិជន​របស់ខ្លួន ដែល​ប្រើប្រាស់​លេខ​ទូរ​សព្ទ​ដែល​គ្មាន​អត្តសញ្ញាណ​បណ្ណ ដើម្បី​សុំ​អត្តសញ្ញាណ​បណ្ណ​។ «​បើ​គ្មាន​អត្តសញ្ញាណ​បណ្ណ ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បិទ​លេខ​ទូរ​សព្ទ​នោះ​តែម្តង​»​។ នេះ​ជាការ​អះអាង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ខាងលើ​។​
​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រុមហ៊ុន​ទូរ​សព្ទ​នៅ​កម្ពុជា ដែល​បាន​លក់​ទូរ​សព្ទ​ដល់​អតិថិជន​ដោយ​មិនបាន​យក​អត្តសញ្ញាណ​បណ្ណ​នោះ បាន​ទាក់ទង​មក​ម្ចាស់​លេខ​ទូរ​សព្ទ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ ដើម្បី​ស្នើសុំ​ឲ្យ​អតិថិជន​យក​អត្តសញ្ញាណ​បណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​។ ហើយ​ក៏មាន​ម្ចាស់​លេខ​ទូរ​សព្ទ​ខ្លះ​ដែល​ទិញ​លេខ​ទូរ​សព្ទ​ដោយ​ផ្ជា​ប់​ដោយ​អត្ត​សញ្ញាប័ណ្ណ​ត្រឹមត្រូវ តែ​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បាត់ ក៏​តម្រូវ​ឲ្យ​អតិថិជន​យក​អត្តសញ្ញាណ​បណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ជាថ្មី​ផង​ដេរ​។​
​លោក ខៀវ សុភ័គ ពន្យល់ថា មូលហេតុ​ដែល​ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​យក​អត្តសញ្ញាណ​បណ្ណ​ពី​អតិថិជន គឺ​ដើម្បី​ការពារ​សន្តិសុខ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក ខៀវ សុភ័គ លើកឡើង​ដូច្នេះ​ថា​៖ «​ទូរ​សព្ទ​ជា​អាវុធ​មុខ​ពីរ ជួនកាល អាច​ប្រើ​ដើម្បី​ទារលុយ​នរណា​មួយ ដើម្បី​ប្រព្រឹត្ត​អំពើ​ភេរវកម្ម និង​បង្ក​អសន្តិសុខ​ដល់​កម្ពុជា​។ ដូច​ច្នេះ​ទើប​យើង​តម្រូវ​ឲ្យ​មាន​អត្ត​សញ្ញាប័ណ្ណ​»​។ បើតាម​លោក ខៀវ សុភ័គ វិធានការ​នេះ មិនមែន​ក្រសួង ធ្វើឡើង​ដើម្បី​ងាយ​ស្រួ​សលប​ថត​សំឡេង​បុគ្គល​ណាមួយ​ឡើយ​៕
 
ប្រភព៖ ថ្មីៗ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment