មេផ្ទះថ្មី៖ របៀបធ្វើ នំបញ្ចុកស្រុះ ឬនំបញ្ចុកកាពិ (នំបញ្ចុយួន)

loading...
#‎គ្រឿងផ្សំ‬
- សាច់ត្រី ឈាមជ្រូក ជើងមាន់ ឆ្អឹងមាន់
-ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្សិតចំបើង
- ខ្ចាយ និងរមៀតបន្តិច បុកអោយម៉ដ្ធដាក់ត្រាំទឹក (យកពណ័ អត់ក៏បាន)
- ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី
- ស្លឹកកាឆាយ ត្រកូន ត្រយោងចេក ជីររណា ជីនាងវង សណ្តែកបណ្តុះ

#‎របៀបធ្វើ
- ដាំទឹកអោយពុះ ដាក់ ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច និងឆ្អឹងមាន់ រំងាស់ ប្រហែលមួយម៉ោង រួចស្រង់ឆ្អឹងមាន់ចោល។
- ដាក់ទឹករមៀតចូល ដាក់ជើងមាន់ មួយសន្ទុះប្រហែលជា១៥នាទី រូចដាក់សាច់ត្រី។
- បន្ថែមរសជាតិដោយ ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី ទុកមួយពុះ រូចស្រង់សាច់ត្រីឡើង សឹមដាក់ឈាមជ្រូក និងផ្សិត ទុកអោយពុះ។
#‎របៀបធ្វើទឹកកាពិ
- ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំបំពងអោយប្រែពណ័ ដាក់កាពិចូល ដាក់ទឹកអំពិលទុំ រូចបន្ថែមរសជាតិដោយ ស្ករ ទឹកត្រី ម្សៅស៊ុប និងម្ទេស ទុកអោយពុះ។
#‎របៀបញុំា‬
- ដាំទឹកអោយពុះ ដាក់ត្រកូន និង សណ្តែកបណ្តុះស្រុះអោយទុន។
- យកចានដាក់បន្លែតាមចំនូលចិត្ត ដាក់នំបញ្ចុក ដាច់ត្រី និងទឹកស៊ុបពីលើ ញុំាំជាមួយទឹកកាពិជាការស្រេច៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment