នៅពេលដែលលោក Donald Trump ត្រូវបានសន្មតជាមុនថាជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ បណ្តាញផ្សាយព័ត៌មានស.រ.អា.បានពិនិត្យមើលជាថ្មីអំពីការប្រព្រឹត្តរបស់លោកទៅលើក្រុមស្ត្រីក្នុងរយៈពេលច្រើនឆ្នាំ គឺក្រុមស្ត្រីដែលលោកបានជួលឱ្យកាន់តំណែងជាអ្នកចាត់ចែងកិច្ចការនៅក្នុងវិស័យជំនួញអចលនទ្រព្យរបស់លោក និងក្រុមស្ត្រីស្អាតៗដែលលោកបានតាមរកនៅពេលយប់។
កាលពីប៉ុន្មានថ្ងៃថ្មីៗនេះកាសែតល្បីឈ្មោះពីររបស់ប្រទេសអាមេរិកគឺកាសែត The Washington Post និងសារព័ត៌មាន The New York Times បានបោះពុម្ពផ្សាយអត្ថបទចែងដោយល្អិតល្អន់អំពីទំនាក់ទំនងជាមួយក្រុមស្ត្រីកាលពីពេលអតីតកាលរបស់លោក Trump។
ក្រុមស្ត្រីមានចំនួនភាគច្រើននៃអ្នកបោះឆ្នោតនៅក្នុងស.រ.អា. ដែលលោក Trumpនឹងប្រឈមជាមួយនៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា ទល់នឹងលោកស្រីអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton ដែលកំពុងស្វះស្វែងឲ្យក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយរបស់ប្រទេសអាមេរិក។
កាសែត The Washington Post បានរាយការណ៍ថា អស់រយៈពេលជាច្រើនឆ្នាំក្នុងទសវត្សរ៍ឆ្នាំ១៩៩០ លោក Trump បានក្លែងបន្លំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយឲ្យលោក Donald Trump ខ្លួនឯងផ្ទាល់ ដោយជាញឹកញយលោកបានហៅខ្លួនឯងថាឈ្មោះ «John Miller»ឬថាឈ្មោះ«John Barron»នៅក្នុងការនិយាយទូរស័ព្ទជាមួយក្រុមអ្នកកាសែត នៅពេលដែលលោកអួតអាងអំពីភាពជោគជ័យរបស់លោក Donald Trump ក្នុងការទាក់ទងជាមួយក្រុមស្រីៗនៅពេលដែលលោកបានរៀបការរួចហើយជាមួយអ្នកស្រី Ivana Trump ដែលជាប្រពន្ធទីមួយក្នុងបណ្តាប្រពន្ធបីនាក់របស់លោក។
សារព័ត៌មាន The New York Times បានផ្សាយថាមានសម្ភាសន៍ជាង៥០ដែលខ្លួនបានធ្វើជាមួយក្រុមស្ត្រីដែលលោក Trump បានជួបជាមួយក្នុងរយៈពេលច្រើនឆ្នាំ "បង្ហាញឲ្យឃើញការជំរុលទៅមុខខាងស្នេហាដែលមិនគួរឲ្យស្វាគមន៍ ការអត្ថាធិប្បាយគ្មានឈប់ឈរអំពីរាងកាយស្ត្រី ការពឹងផ្អែកប្រជ្ញាលើស្ត្រីដែលមានមហិច្ឆិតា និងអាកប្បកិរិយានៅកន្លែងធ្វើការដែលមិនអាចផ្សះផ្សាបាន»៕
រូបឯកសារ៖ ស្រ្តីម្នាក់ធ្វើកាយវិការបង្ហើថើប ទៅកាន់លោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ ចុះហត្ថលេខាឲ្យនាងនៅក្នុងយុទ្ធនារបស់ខ្លួន ក្នុងរដ្ឋ Virginia កាលពីខែធ្នូ ឆ្នាំ២០១៥។
ប្រភព៖ VOA
loading...
0 comments:
Post a Comment