ពួកមន្ត្រីសុខាភិបាលសហព័ន្ធបាននិយាយថា ចំនួនស្ត្រីនៅក្នុងស.រ.អា.ដែលមានផ្ទុកមេរោគវីរុសជំងឺ Zika មានច្រើនជាងអ្វីដែលគេបានដឹងពីមុនរហូតដល់ជាងពីរដង បន្ទាប់ពីមានការកែប្រែក្នុងវិធីរាប់ចំនួនអ្នកជំងឺ។
កាលពីថ្ងៃសុក្រ មជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងដែលហៅកាត់ថា CDC បានរាយការណ៍ថា នៅពេលនេះមានស្ត្រី១៥៧នាក់មានផ្ទុកមេរោគនេះនៅក្នុងរដ្ឋ៥០នៃ ស.រ.អា.និងរដ្ឋធានីវ៉ាស៊ីនតោន ហើយមានអ្នកជំងឺនេះ១២២នាក់នៅក្នុងដែនដីរបស់ស.រ.អា. ដោយភាគច្រើននៅ Puerto Rico។
តួលេខថ្មីបំផុតនេះមានកំណើនច្រើនក្រាស់ក្រែលពីតួលេខកាលពី សប្តាហ៍មុននៅពេលដែលមជ្ឈមណ្ឌល CDC បានរាយការណ៍ថា ស្ត្រី១១៣នាក់មានផ្ទុកមេរោគជំងឺនេះនៅក្នុងរដ្ឋទាំងអស់ក្នុង ស.រ.អា. និងរដ្ឋធានីវ៉ាស៊ីនតោន និងមាន៦៥នាក់នៅក្នុងដែនដីរបស់ស.រ.អា.។
នៅពេលនេះ ពួកមន្ត្រីបានរាប់ស្ត្រីមានផ្ទៃពោះទាំងអស់ដែលបានធ្វើតេស្ត ឃើញថាវិជ្ជមាននៅក្នុងស.រ.អា. និងដែនដីស.រ.អ. ទោះណាជាស្ត្រីទាំងនោះ មានឬគ្មានរោគសញ្ញាក៏ដោយ។ កាលពីពេលមុន មានតែស្ត្រីមានផ្ទៃពោះដែលបានធ្វើតេស្តឃើញថាវិជ្ជមាននិងមានរោគ សញ្ញានៃជំងឺ Zika ទេដែលបានត្រូវរាប់ចំនួន។
មជ្ឈមណ្ឌល CDC បាននិយាយថា ខ្លួនបានកែប្រែវិធីរាប់ដោយសារមានកង្វល់ថាការធ្វើតេស្តឈាមតែ មួយបែបអាចនាំឱ្យមានលទ្ធផលវិជ្ជមានដោយភ័ន្តច្រឡំ ប្រសិនបើស្ត្រីទាំងនេះមានផ្ទុកមេរោគវីរុសមួយស្រដៀងគ្នា។
ពួកអ្នកជំនាញការខាងសុខភាពស.រ.អា.បានសន្មតថា មេរោគវីរុសនេះដែលចម្លងតាមសត្វមូសអាចបណ្តាលឱ្យទារកកើតមកមាន ក្បាលតូចដែលជាភាពមិនប្រក្រតីនៅពេលកើត ដែលអាចនាំឱ្យខួរក្បាលមានភាពមិនធម្មតាយ៉ាងធ្ងន់ធ្ងរនិងនាំឱ្យ ទារកនោះមានបញ្ហាខាងការលូតលាស់ធំធាត់ផងដែរ។
មជ្ឈមណ្ឌល CDC បាននិយាយថា ខ្លួនបង្កើនសមត្ថភាពក្នុងការធ្វើតេស្តរកមេរោគវីរុស Zika ក្នុងការប្រុងប្រៀបសម្រាប់ពេលមានមូសច្រើននៅរដូវក្តៅ៕
រូបឯកសារ៖ នាង Jackeline លើកកូនរបស់នាងអាយុ៤ខែ ដែលកើតមកមានក្បាលតូច នៅទីក្រុង Recife ប្រទេសប្រេស៊ីល។
ប្រភព៖ VOA

loading...
0 comments:
Post a Comment