ប្រធានាធិបតី Omar al-Bashir នៃប្រទេសស៊ូដង់បានវិលត្រឡប់មកកាន់ប្រទេសលោកវិញពីប្រទេស អ៊ូហ្គង់ដា កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១២ខែឧសភា។ អាជ្ញាធរអ៊ូហ្គង់ដាមិនបានចាប់លោកតាមបញ្ជារបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិទេ។
កាំប៉ាឡា —ប្រធានាធិបតី Omar al-Bashir នៃប្រទេសស៊ូដង់បានវិលត្រឡប់មកកាន់ប្រទេសលោកវិញពីប្រទេស អ៊ូហ្គង់ដាកាលពីយប់ថ្ងៃព្រហស្បតិ៍ទី១២ខែឧសភា នៅក្រោយលោកបានចូលរួមក្នុងពីធីសម្ពោធតំណែងរបស់លោកប្រធានាធិបតី Yoweri Museveni។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានរកចាប់ខ្លួនលោក Bashir ហើយការដែលអាជ្ញាធរអ៊ូហ្គង់ដា មិនបានចាប់លោកនោះបាននាំឱ្យមានការខឹងយ៉ាងខ្លាំងមួយ។បើតាមបណ្តាញផ្សាយព័ត៌មានក្នុងប្រទេសថា ប្រទេសអ៊ូហ្គង់ដា បានស្វាគមន៍ទទួលលោកប្រធានាធិបតី Omar al-Bashir ដោយជូនផ្កាលោកនៅក្រោយយន្តហោះលោកបានធ្វើដំណើរទៅដល់ក្រុង កាំប៉ាឡា កាលពីថ្ងៃព្រហស្បតិ៍ដើម្បីចូលរួមក្នុងពីធីសម្ពោធតំណែងលោក ប្រធានាធិបតី Yoweri Museveni ដែលបានកាន់តំណែងយូរយាមកហើយ។
សហគមន៍ស៊ូដង់នៅក្នុងប្រទេសអ៊ូហ្គង់ដា ក៏មានប្រតិកម្មយ៉ាងខ្លាំងដែរ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានរកចាប់ខ្លួនលោក Bashir ចាប់តាំងពីឆ្នាំ២០០៩មកពីបទចោទប្រកាន់ថា លោកបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមនិងការសម្លាប់ប្រល័យពូជសាសន៍នៅក្នុងតំបន់ Dafur នៃប្រទេសស៊ូដង់។
បុរសនេះបានរត់គេចខ្លួនពីតំបន់ Dafur ទៅកាន់ក្រុងកាំប៉ាឡា ក្នុងឆ្នាំ២០០៩។
«នេះជាការសោកសៅដោយពិតប្រាកដ។ អ្នកឃើញគាត់ធ្វើដំណើរបានដោយសេរី។ ក៏ប៉ុន្តែនៅថ្ងៃបញ្ចប់ ទោះណាជាមានសេណារីយ៉ូ ជាមួយលោក Bashir នៅឯក្រុងឡាអេក៏ដោយ តើយើងគិតដូចម្តេចទៅចំពោះប្រជារាស្ត្រនៅក្នុងជំរំ IDP? អ្នកនិយាយជាមួយប្រជារាស្ត្រទាំងនេះហើយអ្នកដឹងថា ជាការល្អប្រសើរដែលឃើញគាត់ជាប់គុក ក៏ប៉ុន្តែតើយើងគិតដូចម្តេចសម្រាប់ប្រជារាស្ត្រដែលបានស្លាប់ទៅហើយ នោះ? តើយើងគិតដូចម្តេចអំពីប្រជារាស្ត្រដែលបាត់បង់ផ្ទះសំបែងរបស់ពួក គេ?»។
ជម្លោះនៅក្នុងតំបន់ Darfur ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០០៣ នៅតែបានត្រូវចាត់ទុកថានៅតែមានបន្តពីព្រោះអង្គការមនុស្សធម៌បាន ត្រូវរារាំងមិនឱ្យចូលទៅក្នុងតំបន់នោះទេ។
លោក Bashir នៅតែធ្វើដំណើរដោយសេរីតទៅទៀតនៅក្នុងផ្នែកនានានៃទ្វីបអាហ្វ្រិក ដោយមេដឹកនាំខ្លះបានបំពានលើដីការបស់តុលាការ ICC។
ពួកមេដឹកនាំបស្ចឹមប្រទេសបានដើរចេញពីពិធីសម្ពោធតំណែងរបស់លោក Museveni កាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលមេដឹកនាំ Bashir នៃប្រទេសអ៊ូហ្គង់ដា និយាយប្រឆាំងនឹងតុលាការនេះនៅក្នុងសុន្ទរកថារបស់លោកដោយបានហៅ តុលាការនេះថា«មិនបានការ»។
ក្រសួងការបរទេសស.រ.អា.បាននិយាយថា ការដើរចេញនេះដែលមានរួមបញ្ចូលទាំងគណៈប្រតិភូអាមេរិកាំងផងដែរ ជា«ប្រតិកម្មត្រឹមត្រូវមួយ»។
ប្រទេសអ៊ូហ្គង់ដា ជាប្រទេសមួយដែលបានចុះហត្ថលេខាលើលក្ខន្តិកៈក្រុងរ៉ូម ដែលមានន័យថា ប្រទេសនេះមានកាតព្វកិច្ចត្រូវចាប់ខ្លួនជនទាំងឡាយណាដែលតុលាការ ICC រកចាប់ខ្លួន។
លោក Mossaad Mohamed Ali ជានាយកផ្នែកចាត់ចែងកិច្ចការនៃមជ្ឈមណ្ឌលអាហ្វ្រិកសម្រាប់ការសិក្សា អំពីយុត្តិធម៌និងសន្តិភាពនៅក្នុងក្រុងកាំប៉ាឡានិយាយថា៖
«នៅក្នុងសន្និសីទកំពូលនៃសហភាពអាហ្វ្រិក ជាច្រើនដង ពួកមេដឹកនាំប្រទេសនានានៅក្នុងទ្វីបនេះបាននិយាយច្រើនអំពីការដក ប្រទេសពួកគេចេញពីតុលាការ ICC។ ដូចជាអ្នកបាននិយាយយោងពីមុនថា ប្រទេសអ៊ូហ្គង់ដា ជាប្រទេសមួយក្នុងបណ្ដាប្រទេសដែលគាំទ្រខ្លាំងដល់តុលាការ ICC ទោះណាជាអ្នកដឹងហើយថា លោក Museveni បានសុំឱ្យមានកិច្ចសហប្រតិបត្តិការរបស់តុលាការ ICC ដើម្បីស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយពួក LRA នៅក្នុងប្រទេសអ៊ូហ្គង់ដា ក្នុងចំណោមពួកឯទៀតៗក៏ដោយ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏នៅពេលនេះយើងឃើញការប្រែប្រួលនេះ នៅក្នុងគោលជំហរនៃពួកមេដឹកនាំនានា។ ហើយនៅពេលនេះគឺលោក Museveni តែម្តងដោយសារសេចក្តីថ្លែងការណ៍របស់លោកកាលពីព្រឹកថ្ងៃទី១២ខែ ឧសភា»។
ប្រទេសអាហ្វ្រិកខាងត្បូងបានឋិតនៅក្រោមការរិះគន់កាលពីខែ មិថុនាមុនក្រោយពីអាជ្ញាធរប្រទេសនេះបានអនុញ្ញាតឱ្យលោក Bashir ចាកចេញពីប្រទេសនៅក្នុងសន្និសីទកំពូលសហភាពអាហ្វ្រិកនៅទីនោះ ទោះណាជាមានបទបញ្ជារបស់តុលាការមួយក្នុងប្រទេសអាហ្វ្រិកខាងត្បូង ឱ្យចាប់ខ្លួនលោកក៏ដោយ។
ប្រធានាធិបតីប្រទេសស៊ូដង់ Omar al-Bashir (កណ្ដាល) ដើរក្នុងពិធីកាន់តំណែងរបស់ប្រធានាធិបតីអ៊ូហ្គង់ដា Yoweri Museveni ដែលបានជាប់ឆ្នោតសាជាថ្មី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងកាំប៉ាឡា។
ប្រភព៖ VOA
loading...
0 comments:
Post a Comment