អង់សានស៊ូជី និយាយ​ថាការ​ពន្យារពេល​ដក​ទណ្ឌកម្ម​របស់​អាមេរិក​នឹង​មិន​ប៉ះពាល់​ខ្លាំង​ដល់​មីយ៉ាន់ម៉ា​ទេ

loading...
សេចក្តីសម្រេច​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ក្នុង​ការបន្ត​ដាក់ ​ទណ្ឌកម្ម​មួយ​ចំនួន​ទៅ​លើ​ប្រទេស​មីយ៉ាន់ម៉ា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​នោះ​ទេ។ នេះ​បើ​យោង​តាម​លោកស្រី អង់សាន ស៊ូជី ដែល​ជា​ទីប្រឹក្សាជាតិ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា។
កាល​ពី​ថ្ងៃ​អង្គារ រដ្ឋបាល​របស់​លោក​អូបាម៉ា​បាន​បន្ធូរបន្ថយ​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ទៅ​លើ​ប្រទេស​មីយ៉ាន់ម៉ា ​ដើម្បី​គាំទ្រ​ដល់​កំណែ​ទម្រង់​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ចរបស់​ប្រទេស​នេះ និង​ដើម្បី​សម្របសម្រួល​ដល់​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ប្រទេស​មីយ៉ាន់ម៉ា។​
ប៉ុន្តែ​សហរដ្ឋអាមេរិក​ក៏​បាន​ពង្រីក​ទណ្ឌកម្ម​ដទៃទៀត​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កម្ចាត់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​និង​ការ​ដោះដូរ​ផ្នែក​យោធា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ផង​ដែរ។​
ទីភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​រាយការណ៍​ថា នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​របស់​លោកស្រី អង់សាន ស៊ូជី អំពី​ការ​ពង្រីក​ទណ្ឌកម្ម​មួយ​ចំនួន លោក​ស្រី​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ថា «ទណ្ឌកម្ម​ទាំងអស់​នោះ​មិនមែន​ជា​បញ្ហា​ធំ​ដុំ​នោះ​ទេ ហើយ​វា​ក៏​មិន​ប៉ះពាល់​ដល់​យើង​នោះ​ដែរ។ យើង​មាន​កម្លាំង​និង​មធ្យោបាយ​ក្នុង​ការ​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​ដែល​បាន​ដាក់​ឡើង»។ ​
លោកស្រី អង់សាន ស៊ូជី បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​មិត្ត​ដ៏​ល្អ​និង​នៅ​តែ​មិត្ត​ដ៏​ល្អ​របស់​មីយ៉ាន់ម៉ា។
ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​អាមេរិក​បាន​ប្រកាស​អំពី​សេចក្តីសម្រេច​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក John Kerry ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី ណៃពិដោរ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា​ខាង​មុខ​នេះ។
សហគ្រាស​មីយ៉ាន់ម៉ា​ចំនួន​៧​របស់​រដ្ឋ​និង​ធនាគារ​៣​របស់​រដ្ឋ​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ស្បែក​ខ្មៅ។ នេះ​បើ​យោង​តាម​វិសោធនកម្ម​របស់​ក្រសួង​រតនាគារ​ជាតិ​ជាមួយ​នឹង​ក្រសួង​ការបរទេស។ ​
​សហរដ្ឋ​អាមេរិក​បាន​បន្សល់​ទុក​នូវ​ទណ្ឌកម្ម​ទៅ​លើ​យោធា​ដ៏​មាន​អំណាច​របស់​មីយ៉ាន់ម៉ា ដោយសារ​តែ​វា​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ធំ​ដុំ៕
ស្រ្តី​មក​ពី​មីយ៉ាន់ម៉ា​ម្នាក់​លក់​ថ្ម​ក្រហម និង​ថ្ម​ដែល​មាន​តម្លៃ​ផ្សេង​ទៀត​នៅ​ផ្សារ​មួយ​នៅ​ក្នុង​ស្រុក Mae Sot ប្រទេស​ថៃ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៧។ ស្រ្តី​មក​ពី​មីយ៉ាន់ម៉ា​ម្នាក់​លក់​ថ្ម​ក្រហម និង​ថ្ម​ដែល​មាន​តម្លៃ​ផ្សេង​ទៀត​នៅ​ផ្សារ​មួយ​នៅ​ក្នុង​ស្រុក Mae Sot ប្រទេស​ថៃ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៧។
ប្រភព៖ VOA 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment