មេផ្ទះថ្មី៖ របៀបធ្វើ បាយដំណេីប សាច់មាន់ ចំហុយខ្ជប់ ស្លឹកឈូក

loading...
👉🏼 គ្រឿងផ្សំមាន
1 អង្គរ ដំណេីប 1kg ( យកទៅត្រាំទឹករយះពេល ២ ម៉ោង ទេីប ស្រង់ចេញទុកមួយអន្លេីរ )
2。សាច់មាន់ កន្លៈkg ( ពន្លៈយកតែសាច់ )
3. សាច់ក្រកសាច់ជ្រូក 2 ខាំកន្លៈ ចិតឬ ហាន់ជាបន្ទះក៏បានតាមការចូលចិត្ត
4. បង្គារក្រៀម កន្លះខាំ ត្រាំទឹកឬលាងទឹកអោយស្អាត
5. ផ្សិតក្រៀម កន្លះខាំ ត្រាំទឹក លាងអោយស្អាត ហាន់ជាសរសៃៗ
6. គ្រាប់ឈួក កន្លះខាំ ត្រាំទឹកលាងអោយស្អាត
7. ខ្ទឹមក្រហម មួយខាំ បកសំបកលាងទឹកអោយស្អាត ហាន់ជាបន្ទះៗ
8. ពងទាប្រៃ 5 ឬ 7. គ្រាប់ យកតែពងក្រហមទេ
9. ម្រេចម៉ត់ 3 ស្លាបព្រារកាហ្វេ
10. ម្សៅស៊ុបរ៉ូទី 1 ស្លាបព្រារកាហ្វេ
11. ស្គរសរ 3 ស្លាបព្រារកាហ្វេ
12. បីចេង 2 ស្លាបព្រាកាហ្វេ
13. ទឹកសីុអីុវ 3 ស្លាបព្រារបាយ
14. ប្រេងខ្យង 3. ស្លាបព្រារបាយ
15. ប្រេងល្ងរ 4 ស្លាបព្រារបាយ
16. ស្លឹកឈូក 7 ឬ 8 សន្លឹក ហាលថ្ងៃអោយក្រៀមបន្តិច
👉🏼វិធីធ្វេី
👉🏼. ដាក់ខ្ទះអោយក្ដៅ ដាក់ប្រេងឆារ ខ្ទឹមក្រហមលីងអោយក្រហម បន្តិច ចាក់សាច់ក្រកសាច់ជ្រូកចូល កូរអោយសប់ ដាក់សាច់មាន់ អោយឆ្អិនបន្តិច ទេីបចាក់គ្រឿងផ្សំទាំងអស់ចូលសប់ ទេីបចាក់ អង្ករដំណេីប ចូលឆារអោយសប់គ្រឿង ឈ្ងុយបន្តិច ទេីបបិតភ្លេីងទុកមួយអន្លេីរ
👉🏼. រួចដួសដាក់ចាន ទុកអោយត្រជាក់បន្តិច យកស្លឹកឈូកដែលហាលថ្ងៃ មកខ្ជប់ ជាមួយពងក្រហមរបស់ពងទាប្រៃ ទេីប យកទៅចំហុយ( រយះពេល3ម៉ោងទេីបឆ្អិនល្អ ) ជាការស្រេច
👉🏼😋😘. យេីងអាចបាយដំណេីបសាច់មាន់ចហុយ ទៅបរិភោប ជាមួយ ទឹកម្ទេច ក៏បាន បន្ថែម ជាមួយ ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ រឹតតែមានរស់ជាតិឈ្ងុយឆ្ងាញ់😋😋😋😋





Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment