ការសម្លុតគំរាម មិនមែនជាផ្នែកធម្មជាតិមួយនៃការចម្រើនវ័យលូតលាស់នោះទេ ហើយគួរតែត្រូវបានទទួលស្គាល់ថា ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ ដោយបណ្ដាលឱ្យមានផលពិបាកយូរអង្វែងពីកុមារភាព រហូតដល់ធំពេញវ័យ ។ នេះហើយបើយោងតាម អ្នកជំនាញឯកទេស ដែលលើកឡើង នៅក្នុងរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយបណ្ឌិត្យសភាជាតិវិទ្យាសាស្ដ្រ វិស្វកម្ម និងឱសថ។
ការសិក្សានេះ បាននិយាយថា កុមារក្មេងៗ ដែលត្រូវបានសម្លុតគំរាម ដោយកុមារធំជាង ឬចាស់ជាង អាចទទួលរងបញ្ហារៀនខ្សោយ នៅក្នុងថ្នាក់រៀន ទទួលរងការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងប្រឈមនឹងការធ្វើអត្តឃាតខ្ពស់ ហើយថា ក្មេងធំ ដែលប្រើការគំរាមកំហែងនោះ ក៏រងនូវបញ្ហានេះដូចគ្នាដែរ។
របាយការណ៍នេះ បាននិយាយថា ការគំរាមកំហែងនេះ បានផ្លាស់ប្តូរពីលក្ខណៈស្រាល នៅកន្លែងលេងរបស់កុមារ និងចូលទៅក្នុងបច្ចេកវិទ្យាសតវត្សរ៍ទី ២១ ដោយមានការគំរាមកំហែង នៅបន្ទប់ជជែកកម្សាន្ដតាមប្រព័ន្ធអ៊ីនធឺណិត នៅលើបណ្ដាញ Twitter និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។
ក្រុមអ្នកជំនាញឯកទេសផ្តល់ជាអនុសាសន៍ថា សាលារៀនត្រូវតែបោះបង់ចោលនូវគោលនយោបាយមិនអធ្យាស្រ័យ ដែលការសម្លុតគំរាមកំហែង គួរតែត្រូវព្យួរចេញ ដោយស្វ័យប្រវត្តិពីថ្នាក់រៀន។
គ្រូបង្រៀន ព្រមទាំងបុគ្គលដទៃទៀតទាំងឡាយ ត្រូវតែព្យាយាមយល់ពីបរិបទ នៅក្នុងអ្វី ដែលសម្លុតគំរាម កើតមានឡើង ហើយទទួលរ៉ាប់រងបាននូវអ្វី ដែលហៅថា គោលការណ៍អន្តរាគមន៍បង្ការ។ នេះបើយោងតាមអ្នកជំនាញឯកទេសលើកឡើង៕

ប្រភព៖ កម្ពុជាថ្មី
loading...
0 comments:
Post a Comment