ប្រទេស​ព័រ​តូ​រី​កូ រាយការណ៍​ករណី​ទីមួយ​នៃ​វីរុស ZIKA ពាក់ព័ន្ធ​នឹង​អាការៈ​ខួរក្បាល​រួម​តូប​ពេល​ប្រ​សួត​

loading...
ក្រសួងសុខាភិបាល​ព័រ​តូរី​កូ បាន​បញ្ជាក់ កាលពី​ថ្ងៃ​សុក្រ ពី​ករណី​ដំបូង​របស់​ខ្លួន​នៃ​អាការៈ​លលា​ដ៍ក្បាល​រួម​តូច ដែល​ទាក់ទង​នឹង​វីរុស Zika នៅ​ក្នុង​គភ៌​មួយ ដោយ បង្កើន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​រាលដាល​មេរោគ​នេះ តាមរយៈ​សត្វ​មូស ព្រមទាំង​បង្កើន​ការ​ព្រួយបារម្ភ​ចំពោះ​កង្វះខាត​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់ រដ្ឋ​ឯករាជ្យ​នៃ​សហរដ្ឋអាមេរិក​មួយ​នេះ ដើម្បី​ដោះស្រាយ​វិបត្តិ​សុខភាព ដែល​កំពុង​កើនឡើង​នេះ។
ក្រុម​មន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក បាន​សន្និដ្ឋាន​ថា ការ​កើតមាន​ជំងឺ ដែល​បណ្ដាល​មកពី​វីរុស Zika ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ អាច​បណ្ដាល​ឲ្យ​កើតមាន​ករណី​លលាដ៍ក្បាល​រួម​តូច ខុស​ទ្រង់ទ្រាយ​ធម្មតា​ចំពោះ​ទារក​ទើប​ប្រសូត ដែល​អាច​ឈាន​ទៅ​ដល់បញ្ហា​រីកលូតលាស់​ខួរក្បាល​ធ្ងន់ធ្ងរ ចំពោះ​ទារក។
អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា មានការ​មូលមតិ​គ្នា​ខាង​វិទ្យាសាស្ត្រ​យ៉ាងខ្លាំង​ក្លា​មួយ ដែលថា វីរុស Zika នេះ​ក៏​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ Guillain-Barre ផងដែរ ដែលជា​អាកា​រៈ​ជំងឺ ប្រព័ន្ធ​ប្រសាទ​ម្យ៉ាង​ដ៏​កម្រ ដែល​បង្ក​ឱ្យ​ខ្វិន​ជា​បណ្ដោះអាសន្ន ចំពោះ​មនុស្ស​ពេញវ័យ។ ការជាប់​ពាក់ព័ន្ធ​គ្នា​រវាង​Zika និង​ករណី Microcephaly ជា​លើកទីមួយ ត្រូវបាន​បំភ្លឺ​ឡើង​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំទៅ​ម៉ិ​ញ នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ។ បច្ចុប្បន្ន​អាកា​រៈ បែបនេះ មាន​ដល់​ទៅ​ជាង ១.១០០ ករណី​ហើយ ដែល​ត្រូវ​បាន​ចាត់ទុកថា វា​មាន​ការ​ជាប់​ពាក់ព័ន្ធ​ពី​ការ​ឆ្លង​វីរុស​
Zika ពី​ម្តាយ​ទៅ​កូន​៕
Nita-14-A-18-Full 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment