Leicester City បានគ្រងជើងឯកជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បន្ទាប់ពី Tottenham មិនអាចផ្ដួល Chelsea បាននៅយប់មិញនេះ។
ក្រុមដែលឡើងជើងខ្លាំងនៅរដូវកាលនេះក៏អាចលើកពានបានដែរ កាលពីប្រកួតនៅក្នុងទឹកដី Old Trafford ប៉ុន្តែដោយសារលទ្ធផលបានត្រឹម 1-1 ដូច្នេះហើយទើបការលើកពាននេះត្រូវពន្យារពេលមួយថ្ងៃ។
ទោះយ៉ាងណាពួកគេត្រូវធ្វើការអបអរនៅថ្ងៃនេះ បើទោះជា Tottenham ទប់ស្មើ Chelsea 2-2 ក៏ដោយ ខណៈពីរប្រកួតចុងក្រោយមិនមានពិន្ទុគ្រប់គ្រាន់សម្រាប់តាមពួកគេ នោះទេ។
ក្រុមរបស់លោក Claudio Ranien បានលើកកំពូលតារាងជាលើកទីមួយកាលពីថ្ងៃទី២១វិច្ឆិកា ក្រោយពីផ្ដួលសិរិកាព្រៃ Newcastle Newcastle 3-0 ហើយពួកគេមិនដែលរអិលធ្លាក់ផុតពីចំណាត់ថ្នាក់លេខ៣នោះទេ។
ខណៈដែលការប្រកួតរដូវកាលនេះនៅសល់ត្រឹម២ប្រកួត Leicester ធ្លាប់ចាញ់ត្រឹម៣ប្រកួតប៉ុណ្ណោះ ក្នុងនោះគឺចាញ់កាំភ្លើងធំ Arsenal ២លើក និង Liverpool ១លើក កាលពីខែធ្នូ។
កីឡាករលំដាប់អន្តរជាតិរបស់អង់គ្លេស Jamie Vardy បានដើរតួយ៉ាងសំខាន់នៅក្នុងយុទ្ធនាការដ៏ជោគជ័យនេះ ដោយរកបាន២២គ្រាប់នៅក្នុងការប្រកួត២៤លើក ហើយបានបំបែកកំណត់ត្រារបស់ Ruud van Nistelrooy ដែលជាកីឡារស៊ុតបញ្ចូលទី១១ប្រកួតជាប់ៗគ្នានៅ Premier League។
Riyad Mahrez ក៏ជាកីឡាករសំខាន់ដូចគ្នា និងត្រូវបានបោះឆ្នោតជាកីឡាករល្អរបស់ PFA Player ប្រចាំរដូវកាលសម្រាប់ការលេងដ៏ល្អ។
ខ្សែបម្រើកណ្ដាលសញ្ជាតិបារាំង N’Glolo Kante និងជម្រើសជាតិរបស់ ចាម៉ៃកា Wes Morgan ក៏បានជាប់ឈ្មោះក្នុងបញ្ជីក្រុមរបស់ PFA ប្រចាំឆ្នាំផងដែរ។
Leicester ទើបតែមានឈ្មោះត្រលប់មកលេងនៅ Premier League វិញកាលរដូវកាល 2013-2014 និងបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ១៤ក្នុងតារាង ដោយឈ្នោះ៧ប្រកួតក្នុងចំណោម៩ប្រកួតចុងក្រោយដើម្បីគេចចេញពីការ អោយទៅលេងនៅលីកក្រោម៕
ប្រភព៖ thephnompenhtimes
loading...
0 comments:
Post a Comment