របាយការណ៍បង្ហើបឱ្យដឹងថា សំបុត្រចូលទស្សនាការប្រកួតអូឡាំពិកនៅក្រុងរីយ៉ូដឺហ្សាណេរ៉ូ បច្ចុប្បន្នលក់បានត្រឹមតែ៥០% ខណៈសំបុត្រចូលទស្សនាការប្រកួតកីឡាប៉ារ៉ាឡាំពិកហ្គេមដែល ចាប់ផ្ដើមក្រោយពេលចប់ការប្រកួតអូឡាំពិកលក់បានតែ១២%ប៉ុណ្ណោះ ។
លោក Ricardo Leyser ប្រធានគណៈកម្មការកីឡាប្រេស៊ីលថ្លែងថា ៖ «យើងដឹងថា ប្រជាជនប្រេស៊ីលនៅមិនទាន់យកចិត្តទុកដាក់កីឡាអូឡាំពិកទេ ហេតុដូច្នេះយើងត្រូវព្យាយាមទាក់ទាញពួកគេឱ្យចាប់អារម្មណ៍ដើម្បី ទិញសំបុត្រចូលទស្សនាការប្រកួត» ៕

ប្រភព៖everyday
loading...
0 comments:
Post a Comment