បច្ចុប្បន្នមនុស្សម្នាបានស្វែងរកវិធីសាស្ត្រយ៉ាងណាឱ្យមានភាព ងាយស្រួលក្នុងការតាមមើលកូនតូចៗរបស់ពួកគេ ដូច្នេះផលិតផលថ្មីរបស់ក្រុមហ៊ុន Xiaomi នេះអាចនឹងចាំបាច់សម្រាប់ទិសដៅចង់បាននេះ។ ក្រុមហ៊ុនទូរស័ព្ទដែលមានស្នាក់ការនៅប្រទេសចិននេះ បានប្រកាសចេញនាឡិកាឆ្លាតវៃសម្រាប់ក្មេងៗពាក់ អមមកជាមួយមុខងារពិសេសៗ ហើយក៏អាចឱ្យអាណាព្យាបាលតាមដានសកម្មភាពរបស់ក្មេងៗផងដែរ។
នាឡិកាទំនើបរបស់ Xiaomi មានឈ្មោះថា Mi Bunny Kids ដែលត្រូវបានបញ្ចូលមុខងារពិសេសៗ អាចធ្វើការកត់ត្រាដោយស្វ័យប្រវត្តិនូវព័ត៌មានទីតាំងដែលក្មេងៗ ស្ថិតនៅ។ កាន់តែទំនើបនោះ Smartwatch នេះ ថែមទាំងអាចឱ្យក្មេងៗ ជូនដំណឹងប្រាប់ឪពុកម្ដាយរបស់គេនៅពេលមានអាសន្ន ឬគ្រោះថ្នាក់អ្វីមួយ ដែលត្រូវការព័ត៌មានទីតាំងចាប់យកពី GPS និងជាច្រើនទៀត។
វែបសាយ MIUI បានពន្យល់ថា៖ «នាឡិកា Mi Bunny Kids គាំទ្រការចាប់យក USB GPS និងប្រព័ន្ធចាប់ទីតាំងផ្កាយរណប Russian GLONASS អមជាមួយបណ្ដាញ Wi-Fi និងមានស៊ែនស័រ សរុបទៅគឺមានសញ្ញាទីតាំងចំនួន៥ ។ ឪពុកម្ដាយអាចកំណត់ប្រើកម្មវិធីទូរស័ព្ទ ដើម្បីតាមដានក្មេងៗលើទីតាំងជាក់លាក់មួយ ដូចជានៅសាលារៀនជាដើម ឬនៅជុំវិញផ្ទះ ឬដំណើរផ្លូវចេញពីសាលា មកផ្ទះ ឬនៅពេលក្មេងៗទៅលេងនៅក្រៅផ្ទះ នោះនឹងមានសារជូនដំណឹងដល់ឪពុកម្ដាយភ្លាមៗ»។ ទោះជា យ៉ាងណា ពេលនេះក្រុមហ៊ុន Xiaomi មិនទាន់បញ្ជាក់ពីតម្លៃ និងពេលវេលាដែលនឹងដាក់លក់នាឡិកាទំនើប Mi Bunny Kids Watch នេះនៅឡើយ៕
ប្រភព៖ thephnompenhtimes
loading...
0 comments:
Post a Comment