បើតាមការសរុបនៃស្ថិតិភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រមើលប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៦នេះវិញ មានសរុបចំនួន៨៤៧,៥៥៤នាក់។ ចំណែកឯចំណូលរយៈពេល៤ខែនេះ មានចំនួន ២៤,៥០០,១៦០ដុល្លារ។
រដ្ឋាភិបាលបានដកសិទ្ធិគ្រប់គ្រងការលក់សំបុត្រចូលទស្សនាអង្គរពី ក្រុមហ៊ុនសុខាអូតែល មកគ្រប់គ្រងខ្លួនឯងវិញ ចាប់ពីខែមករា ឆ្នាំ២០១៦នេះ ក្រោយពីមានការចោទប្រកាន់នានាពីមហាជន ជាពិសេសពីគណបក្សប្រឆាំងថា ការប្រមូលចំណូលគ្មានតម្លាភាព។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ មានទេសចរបរទេសចំនួន ជាង២លាននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះកើនឡើងជិត២ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៤ ចំណែកចំណូលពីការលក់សំបុត្រវិញ មានចំនួន ៦០,០៥៣,៧០០ដុល្លារ៕
loading...
0 comments:
Post a Comment