មុននេះបន្តិច អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនមន្ត្រីអាដហុក៤រូបនិងមន្ត្រីគ.ជ.ប ១រូប ឆ្ពោះទៅកាន់សាលាដំបូងរាជធានីសាថ្មី នៅម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២ ខែឧសភានេះ។ នេះជាលើកទី៣ហើយ ដែលជនទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោសពួកគេ ដោយយោងទៅតាមអង្គហេតុ ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅ។
នៅព្រឹកនេះ មន្ត្រីអាដហុក គឺលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និងលោកស្រី លឹម មុនី រួមទាំងអគ្គលេខាធិការរងនៃគ.ជ.ប គឺលោក នី ចរិយា កំពុងតែមានវត្តមាននៅក្នុងសាលាដំបូងរាជធានីភ្នំពេញ សារជាថ្មី។ គេមិនទាន់ដឹងថា ព្រះរាជអាជ្ញាបន្តការសាកសួរអ្នកទាំង៥ ឬក៏បញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរនោះទេ។
លោក គា សុផល មេធាវីការពារក្តីមន្ត្រីអាដហុក បានលើកឡើងថា កូនក្តីរបស់លោកស្រី មានផ្លូវពីរ នៅថ្ងៃនេះ។ លោកស្រីពន្យល់ថា ទី១ បើព្រះរាជអាជ្ញាលើកលែងចោទប្រកាន់ ដោយតម្កល់រឿមិនចាត់ការ នោះពួកគេទាំង៥នឹងមានសេរីភាព ហើយទី២ បើព្រះរាជអាជ្ញាចោទប្រកាន់ពីបទល្មើសណាមួយ នោះសំណុំរឿងនឹងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។
សូមរំឭកថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្ត្រីអាដហុកនិងមន្ត្រីគ.ជ .ប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាលើកទី១ ប៉ុន្តែពួកគេមានវត្តមាននៅក្នុងតុលាការតែជាង១០នាទីប៉ុណ្ណោះ ក៏ត្រូវបាននាំខ្លួនទៅអង្គភាពប្រឆាំងអំពើពុរលួយវិញ។ នៅពេលព្រឹក ថ្ងៃទី១ឧសភា ឆ្នាំ២០១៦ម្សិលមិញ អ្នកទាំង៥ ត្រូវបាននាំខ្លួនទៅកាន់តុលាការជាលើកទី២។
ក្រោយពីបញ្ចប់ការសាកសួរជនទាំងនោះអស់រយៈពេលជាង១១ ម៉ោង ដោយមិនទាន់ធ្វើការចោទប្រកាន់ តុលាការ ក៏បញ្ជូនពួកគេទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយវិញ នៅម៉ោងប្រហែល៧និង៣០ នាទីយប់។ ហើយនៅពេលព្រឹក ថ្ងៃទី២ ខែឧសភានេះ មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប រួមទាំងមេធាវីការពារក្តី កំពង់តែមានស្ថិតនៅក្នុងតុលាការជាលើកទី៣ ដើម្បីឲ្យតុលារបន្តនីតិវិធីរបសខ្លួន៕
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment