បូ​នី​តា ដា​ដេ​ណា​ ខឹង​ច្រឡោត​ ខណៈ​បុរស​ម្នាក់​ផ្ញើ​សារ​សុំ​ដេក​ជាមួយ​ឲ្យ​តម្លៃ​៥០០​ដុល្លារ

loading...
ភ្នំពេញ ​៖​ ​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ ខណៈ​នៅ​សុខៗ​ស្រាប់តែ​តារា​សម្ដែង​ចាស់​វស្សា​នាង បូ​នី​តា ដា​ដេ​ណា បាន​ទម្លាយ​ប្រាប់​ជា​សាធារណៈ​ជុំវិញ​រឿង​មាន​គេ​ផ្ញើ​​សារ​តាម​ហ្វេ​ស​ប៊ុ​ក​សុំ​ដេក​ជាមួយ​នាង​ក្នុង​តម្លៃ​ខ្លួន​៥០០​ដុល្លារ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ដែរ​ តារា​ស្រី បូ​នី​តា ដា​ដេ​ណា ក៏បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​ច្រឡោត​ជេរ​បញ្ចោរ​បុគ្គល​ម្នាក់​នោះ​ផង​ដែរ។
បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាមីខ្លួន​អ្នកនាង បូ​នី​តា ដា​ដេ​ណា​បាន​និយាយ​ថា ​មិន​ដឹង​ថា​បុរស​ម្នាក់​នេះ​មកពី​ប្រភព​ណា​ទេ ​ស្រាប់តែ​សុខៗ​បាន​ផ្ញើ​សារ​មក​ចូល​ហ្វេ​ស​ប៊ុ​ក​របស់​នាង ​ហើយ​មិន​ត្រឹមតែ​ប្រើពាក្យ​សម្តី​មិន​សមរម្យ​នោះ​ទេ​ ថែមទាំង​ប្រើស​ម្តី​ឈ្លើយ​ហ៊ាន​Chat​ ហៅ​ទៅ​ដេក​ជាមួយ​ក្នុងតម្លៃ​៥០០​ដុល្លារ​ទើប​បណ្តាល​ឲ្យ​នាង​មាន​ការ​ខឹង​ច្រឡោត ​ដោយ​ការ​ប្រមាថ​តិះដៀល​នូវ​សម្តី​អស្សរោះ​វិញ។
ជាមួយគ្នានេះ​អ្នកនាង បូ​នី​តា ដា​ដេ​ណា ក៏បាន​បង្ហោះ​នូវ​សារ​របស់​បុរស​ម្នាក់​ដែល​ប្រើ​Acounte Facebooke ឈ្មោះ Vichet Dara , ផ្ញើ​សារ​មក​យ៉ាង​ដូច្នេះ​ថា ​គេង​ជាមួយ​បង​អត់​បង​ឲ្យ ៥០០ ដុល្លារ​។ ប៉ុន្តែ​ជាការ​ឆ្លើយតប​ត្រូវបាន​អ្នកនាង បូ​នី​តា ដា​ដេ​ណា ផ្ទុះ​កំហឹង​វិញ​ថា ដេក​ជាមួយ​ម៉ែ​ហែង​ទៅ អា​ឡាន​បុក​បែក​ក្បាល អញ​មិន​ខ្វះ​លុយ​ចាយ​ទេ​។ អា​ឆ្កែ​សម្តី​អន់​ជាង​សត្វ​….​។​ ថ្វីត្បិតតែ​យ៉ាង​នេះ​ក្តី​ ​ម្ចាស់​Acounte Facebooke ឈ្មោះ Vichet Dara ខាង​លើ​នេះ ​​​​ភ្លាមៗ​នោះ ​ពុំបាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប ​ឬ​ផ្ញើ​សារ​មក​អ្នកនាង​បូ​នី​តា ដា​ដេ​ណា ទៀត​ឡើយ។
ទាក់ទង​នឹង​រឿងរ៉ាវ​ខាងលើ​នេះដែរ​គេ​ពុំទាន់​ដឹង​នៅឡើយ​ទេ​ថា​តើ​តារា​ស្រី​នាង បូ​នី​តា ដា​ដេ​ណា នឹង​មាន​គម្រោង​ត្រៀម​រៀបចំ​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ដើម្បី​ស្រាវជ្រាវ​លើ​ការ​ប្រើ​ពាក្យសម្តី​ប្រមាថ​កិត្តិយស​របស់​អ្នកនាង​ពី​សំណាក់​ម្ចាស់ Acounte Facebooke ឈ្មោះ Vichet Dara ឬមួយ​យ៉ាង​ទេ​ខណៈ​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០១៦​ក៏​មិនអាច​ស្វែងរក​ការសួរនាំ​បន្ថែម​បាន​នៅឡើយ​ទេ៕
M14-05-16-e 
M14-05-16-e2 
M14-05-16-e1 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment