ហង្ស ម៉ារី​នី បង្ហាញ​ការ​ដឹងគុណ​ឪពុក​ម្តាយ​ នា​ឱកាស​ថ្ងៃ​ធ្វើ​ខួបកំណើត​

loading...
ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦​នេះ​ជា​ថ្ងៃ​ខួបកំណើត​របស់​តារា​សម្ដែង​រាង​តូច​ច្រឡឹង​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​កញ្ញា ហង្ស ម៉ា​រី​នី គម្រប់​អាយុ​២១​ឆ្នាំ​។ ប៉ុន្តែ​បើ​តាម​ការ​ដឹង​នៅ​ថ្ងៃ​ខួបកំណើត​របស់​នាង​ថ្ងៃនេះ គឺ ពុំ​ត្រូវ​បាន​រៀបចំ​ធ្វើ​លក្ខណៈ​ធំដុំ​មានការ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ច្រើន​ដូច​តារា​សិល្បៈ​ប្រុស​- ស្រី​ដ៏​ទៃ​ទៀត​ឡើយ​ពោល​គឺ ពិធី​នេះ​មានការ​ជួបជុំ​ញ៉ាំ​អាហារ​សប្បាយរីករាយ​បែប​ក្រុមគ្រួសារ​ប៉ុណ្ណោះ។
ទន្ទឹម​ពេល​ជាមួយគ្នា​នៃ​ថ្ងៃ​ខួបកំណើត​របស់​កញ្ញា ហង្ស មា​រី​នី នា​ថ្ងៃ​នេះ​ដែរ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​គេ​ក៏បាន​សង្កេតឃើញ​មានការ​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រួប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ការ​ដឹងគុណ​របស់​លោក​ឪពុក​ម្តាយ ​ដែល​បាន​ផ្តល់​កំណើត​និង​ចិញ្ចឹម​បីបាច់​ថែរក្សា​នាង​តាំងពី​វ័យ​កុមារភាព​រហូតដល់​ធំ​ពេញរូបពេញរាង ​និង​បាន​ចូល​សាលា​រៀន​មាន​ចំណេះ​ផង​នោះ​។​
តារា​ស្រី​ថ្ពាល់​ខួច​កញ្ញា ហង្ស ម៉ា​រី​នី បាន​បង្ហាញ​ពី​អារម្មណ៍​ដឹងគុណ​ឪពុក​ម្តាយ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ខួបកំណើត​កូន ជាដំបូង កូន​សូម​អរគុណ​លោកអ្នក​មានគុណ​ទាំងទ្វេរ ដែល​បាន​ផ្ដល់​កំណើត​ជូន​កូន ឲ្យ​កូន​បាន​មើល​ឃើញ​ពិភពលោក​ដ៏​ធំ​មួយ​នេះ​និង​ចិញ្ចឹម​បីបាច់​ថែរក្សា​រូប​កូន​តាំងពី​បាតជើង​ក្រហម ដោយ​មិន​ខ្លាច​ភាព​លំបាក នឿយហត់​រហូត​មក​បើ​គ្មាន​លោក​ទាំងពីរ​ក៏​គ្មាន​រូប​កូនស្រី​ម្នាក់​នេះដែរ។
តារា​សម្ដែង​និង​ជា​ថៅកែ​ហាង​វ័យក្មេង​កញ្ញា ហង្ស ម៉ា​រី​នី បាន​បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​កូន​ប្រាថ្នា​ក្នុង​ថ្ងៃនេះ គឺ​សុំ​ឲ្យ​លោក​ទាំងពីរ​ជា​អស់ពី​ជំងឺ សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច ជាពិសេស​គឺ​ធ្វើជា​ម្លប់​ដ៏​ត្រជាក់ និង​កក់​ក្តៅ​របស់​កូនៗ​ជា​រៀងរហូត។ ក្រៅ​តែពី​អរគុណ​ដល់​លោក​ឪពុក អ្នក​ម្ដាយ​ជាទី​ស្រលាញ់​ហើយ​នោះ​តារា​ស្រី​កញ្ញា ហង្ស ម៉ា​រី​នី ក៏បាន​ឆ្លើយតប​និង​អរគុណ​ចំពោះ​Fan ទាំងអស់​ដែរ​បាន​គាំទ្រ​និង​ផ្ញើ​សារ​ជូន​នាង​នា​កាស​ថ្ងៃ​ខួបកំណើត​នេះ​ផង​៕
Nita-14-A-17-Full 
Nita-14-A-14-Full 
Nita-14-A-15-Full 
Nita-14-A-16-Full 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment