ក្រុម Shi'ite លីបង់ បាននិយាយកាលពីថ្ងៃសុក្រថាមេបញ្ជាការយោធា Hezbollah ជាន់ខ្ពស់ម្នាក់របស់ពួកគេបានស្លាប់នៅក្នុងការវាយប្រហារមួយ នៅក្នុងប្រទេសស៊ីរី។
លោក Mustafa Badreddine អាយុ៥៥ឆ្នាំបានដឹកនាំការទាក់ទិនរបស់ក្រុមនេះនៅក្នុងសង្គ្រាម ស៊ីវិលស៊ីរីក្នុងឋានៈជាទីប្រឹក្សាទីមួយរបស់លោក Sayyed Hassan Nasrallah ដែលជាមេដឹកនាំនៃក្រុម Hezbollah។ ក្រុម Hezbollah បានជួយប្រយុទ្ធគាំទ្រកងកម្លាំងរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad។
ដោយប្រកាសអំពីមរណភាពរបស់លោក Badreddineនេះ ពួក Hezbollah បាននិយាយថា លោកវិលត្រឡប់មកពីប្រទេសស៊ីរីវិញជាអ្នកមានជ័យជម្នះឬជា «ទុក្ករជនម្នាក់»។ ពួកនេះបានផ្សព្វផ្សាយរូបថតមួយដែលបង្ហាញលោក Badreddine ញញឹមនិងមានពាក់មួកកីឡាករ baseball ក្រឡេក្រឡាមួយ។
ដោយមិនបានប្រាប់ឱ្យដឹងអំពីពេលវេលាពិតប្រាកដ ពួក Hezbollah បាននិយាយថា លោក Badreddine បានស្លាប់នៅក្នុងការផ្ទុះដ៏ធំមួយដែលបានយកមូលដ្ឋានមួយរបស់លោក ជាទីដៅនៃការវាយប្រហារនៅជិតចំណតយន្តហោះក្រុងដាម៉ាស់។ ពួក Hezbollah បានថ្លែងថា កំពុងមានការស៊ើបអង្កេតមួយដើម្បីឱ្យដឹងថា តើការផ្ទុះនោះបណ្តាលមកពីការវាយប្រហារតាមអាកាស ការវាយប្រហារដោយកាំជ្រួចមីស៊ីល ឬមួយការបាញ់ផ្តក់ដោយកាំភ្លើងធំ។
រដ្ឋាភិបាលស.រ.អា.បានចាត់ទុកលោក Badreddine ថាជាអ្នកទទួលខុសត្រូវដល់កិច្ចប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរី។
បើតាមពួកមន្ត្រីស.រ.អា. បានឲ្យដឹងថា លោក Assad និងលោក Nasrallah សម្របសម្រួលសកម្មភាពរបស់ពួក Hezbollah នៅក្នុងប្រទេសស៊ីរី រៀងរាល់សប្តាហ៍ដោយមានវត្តមានលោក Badreddine នៅក្នុងការប្រជុំជាន់ខ្ពស់ក្នុងក្រុងដាម៉ាស់។
ក្រសួងហិរញ្ញវត្ថុស.រ.អា.បានដាក់ទណ្ឌកម្មលើលោក Badreddine កាលពីឆ្នាំ២០១១ និងឆ្នាំ២០១៥ ដោយសារការជាប់ទាក់ទិនរបស់លោកនៅក្នុងសង្គ្រាមស៊ីរី៕
ក្រុម Hezbollah លើកមឈូសមេដឹកនាំពួកគេ គឺលោក Mustafa Badreddine នៅជាយក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។ Mustafa Badreddine ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅប្រទេសស៊ីរី។
លោក Mustafa Badreddine អាយុ៥៥ឆ្នាំបានដឹកនាំការទាក់ទិនរបស់ក្រុមនេះនៅក្នុងសង្គ្រាម ស៊ីវិលស៊ីរីក្នុងឋានៈជាទីប្រឹក្សាទីមួយរបស់លោក Sayyed Hassan Nasrallah ដែលជាមេដឹកនាំនៃក្រុម Hezbollah។ ក្រុម Hezbollah បានជួយប្រយុទ្ធគាំទ្រកងកម្លាំងរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad។
ដោយប្រកាសអំពីមរណភាពរបស់លោក Badreddineនេះ ពួក Hezbollah បាននិយាយថា លោកវិលត្រឡប់មកពីប្រទេសស៊ីរីវិញជាអ្នកមានជ័យជម្នះឬជា «ទុក្ករជនម្នាក់»។ ពួកនេះបានផ្សព្វផ្សាយរូបថតមួយដែលបង្ហាញលោក Badreddine ញញឹមនិងមានពាក់មួកកីឡាករ baseball ក្រឡេក្រឡាមួយ។
ដោយមិនបានប្រាប់ឱ្យដឹងអំពីពេលវេលាពិតប្រាកដ ពួក Hezbollah បាននិយាយថា លោក Badreddine បានស្លាប់នៅក្នុងការផ្ទុះដ៏ធំមួយដែលបានយកមូលដ្ឋានមួយរបស់លោក ជាទីដៅនៃការវាយប្រហារនៅជិតចំណតយន្តហោះក្រុងដាម៉ាស់។ ពួក Hezbollah បានថ្លែងថា កំពុងមានការស៊ើបអង្កេតមួយដើម្បីឱ្យដឹងថា តើការផ្ទុះនោះបណ្តាលមកពីការវាយប្រហារតាមអាកាស ការវាយប្រហារដោយកាំជ្រួចមីស៊ីល ឬមួយការបាញ់ផ្តក់ដោយកាំភ្លើងធំ។
រដ្ឋាភិបាលស.រ.អា.បានចាត់ទុកលោក Badreddine ថាជាអ្នកទទួលខុសត្រូវដល់កិច្ចប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរី។
បើតាមពួកមន្ត្រីស.រ.អា. បានឲ្យដឹងថា លោក Assad និងលោក Nasrallah សម្របសម្រួលសកម្មភាពរបស់ពួក Hezbollah នៅក្នុងប្រទេសស៊ីរី រៀងរាល់សប្តាហ៍ដោយមានវត្តមានលោក Badreddine នៅក្នុងការប្រជុំជាន់ខ្ពស់ក្នុងក្រុងដាម៉ាស់។
ក្រសួងហិរញ្ញវត្ថុស.រ.អា.បានដាក់ទណ្ឌកម្មលើលោក Badreddine កាលពីឆ្នាំ២០១១ និងឆ្នាំ២០១៥ ដោយសារការជាប់ទាក់ទិនរបស់លោកនៅក្នុងសង្គ្រាមស៊ីរី៕
ប្រភព៖ VOA
loading...
0 comments:
Post a Comment