ប៉ោយប៉ែត ៖ ជនល្មើសម្នាក់ បានចង.កសម្លាប់ខ្លួននៅក្នុងទ្រុងដែកមួយកន្លែង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចប៉ុស្តិ៍៥៦៨ ស្ថិតនៅក្នុងភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍ខាងលើនេះ ត្រូវបានគេសង្ស័យថា ទំនងជាអស់លោកប៉េអឹម ដែលនៅទីនោះប្រើធម៌ក្ដៅហួសហេតុពេកទេដឹង ទើបធ្វើឲ្យជនសង្ស័យទ្រាំមិនបានរហូតឈានទៅដល់ការធ្វើអត្តឃាតបែបនេះ។
ជនសង្ស័យ ម្នាក់(សព) ក្នុងចំណោម២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីលួចកាច់.កសោម៉ូតូ កន្លងទៅនៅក្រុងប៉ោយប៉ែត ហើយត្រូវយកមកឃុំឃាំងនៅក្នុងប៉ុស្តិ៍ប៉េអឹមខាងលើនោះ។ ស្រាប់តែភ្លឺឡើង ក៏មានការភ្ញាក់ផ្អើលថាមានអ្នកទោស ចង.កស្លាប់នៅទីនោះតែម្ដង។
ប្រភពព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលមានអ្នកទោសចង.កសម្លាប់ខ្លួននៅក្នុងអង្គភាពប៉េអឹមក្រុងប៉ោយប៉ែត។ ករណីទី១ ពាក់ព័ន្ធនឹងជនរងគ្រោះស្រវឹងស្រាម្នាក់នៅក្រុងប៉ោយប៉ែត ត្រូវបានក្រុមគ្រួសារ ប្ដឹងពីបទ ប្រើអំពើហិង្សាក្នុងគ្រួសារ ហើយក្រុមសាច់ញាតិនោះបានមកប្តឹងទីបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែត។ ក្រោយមកមន្ត្រីប៉េអឹម ក៏បានទៅចាប់ជនប្រមឹកនោះយកមកឃុំក្នុងអង្គភាពរបស់ខ្លួន ស្រាប់តែឮថាជនប្រមឹកនោះបានចង.កស្លាប់នៅក្នុងទ្រុង ហើយគេបានបញ្ជូនសពទៅកាន់ខេត្តបាត់ដំបងទាំងយប់។ ករណីទី២ ទាក់ទិននឹងការចាប់ជនសង្ស័យពាក់ព័ន្ធនឹងករណីលួចកាច់.កម៉ូតូ បានចំនួន២នាក់នៅខាងក្រោយកាស៊ីណូ១ នៅក្រុងប៉ោយប៉ែត ហើយក៏លេចឮថា អ្នកទោសម្នាក់ក្នុងចំណោម២នាក់នោះ បានចង.កស្លាប់នៅក្នុងទ្រុងដែកនោះតែម្ដង។ ប្រភពដដែលបានបន្តទៀតថា គេសង្ស័យថា មានការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ពីសំណាក់មន្ត្រីប៉េអឹមខាងលើនោះ ទើបធ្វើឲ្យជនរងគ្រោះ ទ្រាំមិនបាន ក៏ដាច់ខ្យល់ស្លាប់តែម្តងទៅ។
លោកជា ដា មេបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែត បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា ពិតជាមានហេតុការណ៍ខាងលើនោះកើតឡើងមែន។ ជនសង្ស័យរូបនោះ ត្រូវបានកម្លាំងរបស់លោកចាប់ខ្លួនពាក់ព័ន្ធ នឹងករណីលួចកាច់សោម៉ូតូរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៦ ខែមេសា ហើយទើបតែរកឃើញ ចាប់ខ្លួនប៉ុស្តិ៍មកតែម្ដង។
លោកជា ដា បានបន្តទៀតថា ជនសង្ស័យទាំង២នោះ មួយដាក់ក្នុងទ្រុង មួយដាក់ខាងក្រៅដើម្បីរង់ចាំពេលព្រឹកនឹងសួរចម្លើយបន្ត ស្រាប់តែមានហេតុការណ៍ចង.កតែម្ដង។ ជនសង្ស័យចង.កសម្លាប់ខ្លួនឯងនោះ មានឈ្មោះថា សុខ ហេង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត។ បច្ចុប្បន្នសពកំពុងតែតម្កល់ទុកនៅវត្តស្ទឹងបត់ រង់ចាំគ្រួសារមកទទួលយក ឯនីតិវិធីផ្សេងៗទៀត មន្ត្រីជំនាញកំពុងតែធ្វើការពិនិត្យសព និងដោះស្រាយទៅតាមនីតិវិធីច្បាប់ហើយ៕
ប្រភព៖ កម្ពុជាថ្មី
loading...
0 comments:
Post a Comment