ក្រុមនេះបានឈ្នះក្រុមជម្រើសជាតិរបស់ព័រទុយហ្គាល់ក្នុងវគ្គ ជម្រុះនៅក្រៅដីក្នុងលទ្ធផល ១-០ និងបានចាញ់តែម្តងគត់ក្នុងការប្រកួតម្តងទៀតនៅម៉ោងបញ្ចប់ ។
អាល់បានី អាចឈានជើងចូលលេងក្នុងការប្រកួតដ៏ធំលើកដំបូងរបស់ខ្លួនដែល ទើបតែមានបទពិសោធន៍តិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែគួរឱ្យកោតសរសើរចំពោះក្រុមជម្រើសជាតិនេះណាស់ ដែលពួកគេបានយកឈ្នះ ដាណឺម៉ាក ដូច្នេះក្រុមជម្រើសជាតិនេះអាចឡើងទៅវគ្គជម្រុះក្នុងពូល I ដោយស្វ័យប្រវត្តិ ។ ទោះបីជាយ៉ាងណា អ្វីដែលធ្វើឱ្យក្រុមជម្រើសជាតិមួយនេះ ព្រួយបារម្ភនោះគឺ បទពិសោធន៍តិចតួច និងសមត្ថភាពនៅស្ទើរសម្រាប់ការប្រកួតធំៗ ។
អាល់បានី គឺជាក្រុមជម្រើសជាតិគួរឱ្យកត់សម្គាល់មួយ ប៉ុន្តែក្រុមនេះរកគ្រាប់បាល់នៅក្រៅដីមិនបានក្នុងការប្រកួត វគ្គជម្រុះ។ នេះជាបញ្ហាចម្បងដែលពួកគេសង្ឃឹមថានឹងអាចធ្វើបានវិញ ។
២-លទ្ធផលល្អ៖ ក្រុមនេះទើបតែចូលរួមលើកដំបូង ។
៣-កីឡាករក្នុង ចំណាប់អារម្មណ៍៖ Taulant Xhakaខ្សែបម្រើក្លិបBaselមានបច្ចេកទេសខ្ពស់ក្នុងការប្រកួតធ្វើ ឱ្យក្រុមអាល់បានីជឿជាក់ចំពោះសមត្ថភាពគ្រប់គ្រងបាល់របស់លោក ។
៤-គ្រូបង្វឹក៖ នេះមិនមែនជាលើកទី១ទេ សម្រាប់គ្រូបង្វឹកសញ្ជាតិអុីតាលីលោកGianni de Biasiបានទទួលភាពជោគជ័យខុសពីការរំពឹងទុក ជាមួយនឹងសមត្ថភាពតិចតួចរបស់លោក ។
៥-បញ្ជីឈ្មោះសមាសភាពកីឡាករសរុប (បណ្តោះអាសន្ន)៖
-អ្នកចាំទី៖ Etrit Berisha (Lazio), Orges Shehi (Skënderbeu Korçë), Alban Hoxha (Partizani Tirana)។
- ខ្សែការពារ៖ Lorik Cana (Captain)( Nantes), Ansi Agolli (Qarabag), Andi Lila (PAS Giannina), Mërgim Mavraj (FC Köln), Elseid Hysaj (Napoli), Arlind Ajeti (Frosinone), Berat Djimsiti (Atalanta), Naser Aliji (Basel), Frederic Veseli (Lugano)។
-ខ្សែបម្រើ៖ Odise Roshi (Rijeka), Migjen Basha (Como), Amir Abrashi (SC Freiburg), Ermir Lenjani (Nantes), Burim Kukeli (Zürich), Ergys Kaçe (PAOK), Ledian Memushaj (Pescara), Shkëlzen Gashi (Colorado Rapids), Taulant Xhaka (Basel), Herolind Shala (Slovan Liberec), Milot Rashica (Vitesse Arnhem) ។
-ខ្សែប្រយុទ្ធ៖ Armando Sadiku (Vaduz), Sokol Cikalleshi (İstanbul Basaksehir), Bekim Balaj (Rijeka) ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment