Home /
Political
/
លោកកឹម សុខា អះអាងថាលោកនៅតែរឹងមាំដោយសារពលរដ្ឋគាំទ្រ
លោកកឹម សុខា អះអាងថាលោកនៅតែរឹងមាំដោយសារពលរដ្ឋគាំទ្រ
loading...
ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយតំណាងយុវជន ទាំង ១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី ១១ឧសភានេះ -លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោកនៅតែរឹងមាំ ក្នុងការឆ្លងកាត់ព្យុះភ្លៀងនយោបាយនាពេលថ្មីៗនេះ។ ហើយលោកក៏អះអាងថា ភាពមិនទេរដួលរបស់លោកនៅពេលនេះ គឺដោយសារលោកមានប្រជាពលរដ្ឋជាច្រើន នៅតែគាំទ្រគណបក្សសង្គ្រោះជាតិ និងរូបលោកផ្ទាល់។ ការថ្លែងរបស់លោកកឹម សុខា នៅពេលនេះ ក៏ធ្វើឡើង បន្ទាប់ពីតុលាការបានចេញដីកាកោះហៅរូបលោក ជុំវិញបណ្តឹងរបស់អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កញ្ញាធី សុវណ្ណថា។
ប្រភព៖ RFI
loading...
0 comments:
Post a Comment