សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍សប្ដាហ៍នេះ សរ រាជសីហ៍ អាចនៅមានផ្លូវអ៊ុតខ្លះប្រសិនបើគេឈ្នះ ។ សរ រាជសីហ៍ ប្រកួត៣លើក ឈ្នះ២លើក ចាញ់១លើក ដូច្នេះការប្រកួតលើកនេះសំខាន់បំផុតសម្រាប់រូបគេ ។ ប៉ុន្តែបើតាមដឹង គូប្រកួតរបស់គេគឺជាជើងខ្លាំងមួយរូបដែលមានផ្លែល្អបំផុត ជាក់ស្ដែងប្រកួត៣លើកមកនេះអត់ដែលស្គាល់ចាញ់ម្ដងណាឡើយ ។ សរ រាជសីហ៍ មានសង្ឃឹមតិចតួចពេលជួបកីឡាករឡាវរូបនេះ ដោយសារសូម្បីតែកំពូលជើងខ្លាំងរឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍ និងឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡា ក៏ធ្លាប់ចាញ់នៅក្រោមកណ្ដាប់ដៃធុតស៍ភុន ស.សុម៉ាលី ដែរ ។
ចំណែកពេជ្រ សីហា ថ្វីដ្បិតតែគេនៅមានជំនឿចិត្តឈ្នះច្រើនពេលជួបនំធីប ស.រុងរ៉ាវី ក៏ដោយ ក៏អត់មានឱកាសបានឡើងទៅប្រកួតនៅវគ្គបន្តដែរ ។ ព្រោះបើសិនជា ពេជ្រ សីហា ឈ្នះលើកនេះ ក៏នៅចាញ់តែម ឡុង សុភី ដែលប្រកួត៤លើកឈ្នះ២លើក ចាញ់២លើក និងផ្ដួលគូប្រកួតឱ្យសន្លប់ទឹកទី១ម្ដងដែរ ។ សរុបសេចក្ដីទៅ សម្រាប់កីឡាករខ្មែរមានតែ រឿង សោភ័ណ្ឌ ម្នាក់ប៉ុណ្ណោះដែលបានឡើងទៅប្រកួតនៅវគ្គបន្តដោយស្វ័យប្រវត្តិ ។
ចំណែកគូប្រកួតមិត្តភាពធម្មតាវិញមាន ថុល មករា មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយ មាជ សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យ និង ថាន រ៉ាឌី មកពីក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយសេក មេសា មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment