សមាសភាពកីឡាករដែលនឹងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះរួម មាន កីឡាករមឿន សុខហ៊ុច ដែលធ្លាប់ប្រកួត១១២ដង ឈ្នះ៨៧ដង ចាញ់២១ដង និងស្មើ៤ដង ។ កីឡាករមាស ច័ន្ទមាន ដែលធ្លាប់ប្រកួត១០៨ដង ឈ្នះ៨៥ដង និងចាញ់២៣ដង។ កីឡាករផង់ សុភាព ដែលធ្លាប់ប្រកួត៦៩ដង ឈ្នះ៥៦ដង ចាញ់១១ដង និងស្មើ២ដង ។ កីឡាករជា សំនៀង ដែលធ្លាប់ប្រកួត៦៩ដង ឈ្នះ៥៧ដង ចាញ់៩ដង និងស្មើ៣ដង។ សម្រាប់សមាសភាពរបស់កីឡាករបរទេសវិញរួមមាន កីឡាករថៃ Phlay Noy ដែលធ្លាប់ប្រកួត៩៩ដង ឈ្នះ៧៨ដង ចាញ់១៧ដង និងស្មើ៤ដង ។ កីឡាករថៃ Pha Yaknoy ដែលធ្លាប់ប្រកួត៧៩ដង ឈ្នះ៦៧ដង ចាញ់១១ដង និងស្មើ១ដង។ កីឡាករជនជាតិអង់គ្លេស Kieron Jessop ដែលធ្លាប់ប្រកួត៣៥ដង ឈ្នះ៣០ដង ចាញ់៥ដង និងកីឡាករជនជាតិអង់គ្លេសម្នាក់ទៀតឈ្មោះ Ray Orn ដែលធ្លាប់ប្រកួត៣៥ដង ឈ្នះ២២ដង និងចាញ់៨ដង។
លោក និន ភារម្យ មន្ត្រីអ្នករៀបចំការប្រកួតបានពន្យល់ពីការប្រកួតដណ្ដើមពានជើងឯក អន្តរជាតិនេះ គឺកីឡាករកម្ពុជាឈរមួយពូល ហើយកីឡាករបរទេសឈរមួយពូល ប៉ុន្តែពួកគេមិនប្រកួតគ្នាក្នុងពូលនោះទេ គឺតម្រូវឲ្យចេញប្រកួតគ្នាឆ្លងពូលតែម្ដងដោយកីឡាករកម្ពុជា ម្នាក់នឹងជួបប្រកួតជាមួយកីឡាករបរទេស៤នាក់ និងកីឡាករបរទេសម្នាក់ជួបប្រកួតជាមួយកីឡាករកម្ពុជា៤នាក់ ។ ចំពោះការបូកពិន្ទុ គឺយកពិន្ទុមកសរុបតែក្នុងពូលនីមួយៗប៉ុណ្ណោះ ដោយក្នុងពូលA បូកដោយA ហើយក្នុងពូលBបូកដោយB ។
ក្នុងករណីដែលកីឡាករណាម្នាក់មិនធ្លាប់ឈ្នះមួយប្រកួត គឺទោះជាបានពិន្ទុលំដាប់ទី២ក្នុងពូលរបស់ខ្លួនក៏មិនបានឡើង វគ្គបន្តនោះដែរ ដោយគណៈកម្មការនឹងផ្ដល់កៅអីឲ្យអ្នកមានពិន្ទុខ្ពស់ក្នុងពូលផ្សេង វិញ ។ លោកបានពន្យល់ក្នុងពិធីសន្និសីទកាសែតកាលពីថ្ងៃទី៥ ឧសភា នៅក្រុមហ៊ុនស្រាបៀរកម្ពុជាថា ៖«ជាគោលការណ៍យើងឲ្យពួកគេប្រកួតខ្វែងពូលតាំងពីដើមទី ហើយយកអ្នកមានពិន្ទុខ្ពស់ជាងគេ២នាក់ក្នុងពូលនីមួយៗឲ្យឡើង ប៉ុន្តែបើករណីដែលគាត់បានពិន្ទុលំដាប់លេខ២ ឬលេខ១ក្នុងពូលមែន ប៉ុន្តែគាត់អត់ដែលឈ្នះមួយប្រកួតសោះ ក្នុងចំណោម៤ប្រកួតហ្នឹង គឺភាគីម្ខាងទៀតដែលមានពិន្ទុខ្ពស់ជាងគាត់នៅក្នុងពូលមួយទៀត ត្រូវតែបានឡើងទាំងអស់។ ឧទាហរណ៍បើកីឡាករបរទេស៤រូបសុទ្ធតែចាញ់ទាំង៤ អ៊ីចឹងអ្នកឡើងវគ្គបន្តគឺកីឡាករខ្មែរទាំង៤ ប៉ុន្តែបើក្នុងចំណោមនោះស្រាប់តែគេមានពិន្ទុ៦យ៉ាងតិច បើទោះជាគេមានពិន្ទុទាបជាងអ្នកលេខរៀងទី៣ ឬទី៤ ក្នុងពូលម្ខាងទៀតក៏ដោយ គឺកីឡាករបរទេសនោះនឹងបានឡើងដោយសារតែគេមានពិន្ទុលំដាប់ទី១ និងទី២ ប្រចាំនៅក្នុងពូលរបស់បរទេស ហើយគ្រប់លក្ខខណ្ឌបានឡើង !» ។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមនៅវេលាថ្ងៃអាទិត្យម៉ោង២រសៀលនេះ ដោយមានសមាសភាពកីឡាករ៤រូប គឺជា សំនៀង ប្រកួតជាមួយកីឡាករថៃPhlay Noy និងកីឡាករមឿន សុខហ៊ុច ប្រកួតជាមួយកីឡាករអង់គ្លេស Ray Orn ក្នុងវគ្គសន្សំពិន្ទុបើកឆាក ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment