ឃាត់​ខ្លួន​ក្រុម​ចោរ​សកម្ម ២​នាក់​កាំ​ភ្លើង​ខ្លី​​៣​ដើម

loading...
ខេត្តព្រះសីហនុ៖ កម្លាំងជំនាញបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ២នាក់ និងកាំភ្លើងខ្លី៣ដើម ខណៈដែលក្រុមនេះ បម្រុងធ្វើសកម្មភាពឆក់ប្លន់នៅក្នុងខេត្តព្រះស៊ីហនុ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ប្លន់ យ៉ាងរន្ថើននៅក្នុងក្រុងភ្នំពេញ តែទីបំផុតត្រូវជាប់ជុចប៉ូលិស។  នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៥និង៣០នាទី នៅចំណុច តោ២ ក្នុងក្រុមទី១៥ ភូមិ៤ សង្កាត់៤៕
ជនសង្ស័យទាំងពីរនាក់មាន ម្នាក់ឈ្មោះ ឯម បញ្ញារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅក្រុមទី៨ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស និងម្នាក់ទៀត ឈ្មោះ ហង្ស ឧត្តម ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរសិស្ស ។
ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន:
អាវុធខ្លី ចំនួន៣ដើម ម៉ាក ប៉េអាកុល មានគ្រាប់ចំនួន ១១៨គ្រាប់ (គ្រាប់ឃ្លី ប្រភេទបាញ់ខ្យល់), ម៉ាក រ៉ូឡូ គ្រាប់ចំនួន ៤៣គ្រាប់ (គ្រាប់វ៉ាន់ឌឺឡុង), អាវុធបាញ់ឆក់ មានឡាសែ មានក្បាលឆក់ ៣ឌុយសាក ចំនួន១ រួមទាំងរថយន្ត ១គ្រឿង ម៉ាកតូយូតា កូរូឡាពណ៌ស និងទូរស័ព្ទដៃ ៥គ្រឿង។
ប្រភពបានបន្ថែមទៀតថា ជនសង្ស័យទាំង២នាក់ខាងលើ ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាព ឆក់ ប្លន់ ប្រដាប់អាវុធនៅក្នុងរាជធានីភ្នំពេញ ហើយមកខេត្តព្រះសីហនុ ក្នុងគោលបំណងធ្វើសកម្មភាព ឆក់ ប្លន់ ប្រដាប់អាវុធតែត្រូវបាន កម្លាំងជំនាញទប់ស្កាត់ និងឃាត់ខ្លួនបានទាន់ពេល ។
យោងតាមចម្លើយសារភាព ក្រុមមួយនេះធ្លាប់ឆក់ប្រដាប់អាវុធបានសម្រេចចំនួន ១២លើកមកហើយនៅរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចមូលដ្ឋានកំពុងរៀបចំប្រគល់ជូនកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី។ តែដោយឡែកបក្ខពួកក្រុមនេះ០២នាក់ផ្សេងទៀត បានរត់គេច ខ្លួនបាត់។
Car of thief 
Drug a 
ប្រភព៖KQqube
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment