អភិបាលខេត្តកំពង់ធំ៖ ខ្យល់កន្រ្តាក់ល្ងាចមិញ នៅស្រុកប្រាសាទបល្ល័ង្គ បំផ្លាញ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ២៨ខ្នង

loading...
(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន បានថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ បាតុភូតខ្យល់កន្រ្តាក់មួយប្រាវដែលបានកើតឡើងនៅល្ងាចមិញ ស្ថិតនៅភូមិទួលគ្រើល និងភូមិថ្នល់ ឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្គ បានបំផ្លាញ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន២៨ខ្នង និងរបួសមនុស្សម្នាក់ដោយសាររន្ទះបាញ់។
លោកអភិបាលខេត្តបានបញ្ជាក់ថា «ផ្ទះចំនួន២៨ខ្នង (មានខ្លះប្រកក្បឿង និងខ្លះប្រកស្បូវ) គឺ២៥ខ្នងរបើុកដំបូល ២ខ្នងលោតចេញពីជើងសសរ និងមួយខ្នងទៀតដួលរលំទាំងស្រុងតែម្តង»
សម្រាប់បាតុភូតធម្មជាតិមួយនេះ លោកបានបញ្ជាភ្លាមៗ ឲ្យអាជ្ញាធរ និងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដោយជួយដឹកជនរងគ្រោះ​​ ទៅកាន់មន្ទីរពេទ្យ ហើយការជួសជុលផ្ទះជូនប្រជាពលរដ្ឋ នឹងត្រូវធ្វើឡើងផងដែរ។
អភិបាលស្រុកប្រាសាទបល្ល័ង្គ លោក ទូច សុខា បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះដែលរងគ្រោះថ្នាក់ដោយសាររន្ទះបាញ់នោះឈ្មោះ សិន សឿន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិទួលគ្រើល។
នៅពេលនេះទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បាននិងកំពុងចុះទៅស្រាវជ្រាវបន្ថែម និងធ្វើរបាយការណ៍ពីទំហំ នៃការខូចខាត ហើយត្រៀមការជួយជួសជុលផ្ទះ​​ ពួកគាត់ឡើងវិញ៕









ប្រភព៖freshnewsasia
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment