នាយនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ លី សីហា អាយុ២៩ឆ្នាំ រស់នៅម្តុំវត្តទឹកថ្លា ជាអ្នកឆក់ និងជនសង្ស័យទី២ ជា អ្នកឌុប ឈ្មោះ វុទ្ឋី អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នា គ្មានមុខរបរ។ ដោយឡែក ម្ចាស់កាបូប ឈ្មោះ ប៉ឹក ចាន់នី អាយុ២៥ឆ្នាំ មុខរបនិស្សិតស្នាក់នៅ ភូមិព្រែលទាល់ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើត ភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។
នាយប៉ុស្តិ៍បានបញ្ជាក់ថា ក្រោយពីការសួរនាំជនសង្ស័យទាំងពីរ នៅវេលាម៉ោងប្រមាណ១០និង ៤០នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នេះ ខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូ តាមបណ្ដោយផ្លូវលំ ក្នុងបំណងមកផ្ទះ ស្រាប់តែពួកគេទាំងពីរនាក់ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-3082 ធ្វើសកម្មភាពឆក់កាបូបតែម្ដង តែមិនបានសម្រេច ព្រោះជនរងគ្រោះបានប្រទាញប្រទង់ជាមួយក្រុមចោរឆក់ទៅវិញទៅមក បណ្តាលឲ្យទាំងម្ចាស់កាបូប និងក្រុមចោរឆក់ ដួលម៉ូតូទាំងអស់គ្នា ហើយក្រោមចោរបានទុកម៉ូតូ ចោលរត់គេចខ្លួនរហូតដល់ទីលានចាក់ សម្រាមចាស់ ទើបប្រជាការពារ និងនគរបាលចាប់ខ្លួន បានទាំង២នាក់ យកមកកាន់ស្នាក់ការប៉ុស្តិ៍ភ្លាមៗតែម្តង។
លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងសួរនាំ នៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ កសាងសំណុំរឿងទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕
loading...
0 comments:
Post a Comment