កម្លាំងសមត្ថកិច្ចចំរុះ កម្ទេចចោលសាច់មាន់ ខូចគុណភាពជិតកន្លះតោន ក្រោយបង្ក្រាបបាននៅក្រុង ប៉ោយប៉ែត

loading...
(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចំរុះ ខេត្តបន្ទាយមានជ័យ រួមមាន កម្លាំងសាខាកាំកុងត្រូលខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ​ ក្រុងប៉ោយប៉ែត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ បានរួមគ្នាកម្ទេចចោលសាច់មាន់គុណភាព ជិនកន្លះតោន ក្រោយបង្ក្រាប និងដកហូតបានកាលពីម្សិលមិញ។
លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុក ស្ថិតិ ទីផ្សារ បានឲ្យដឹងថា «នៅព្រឹកថ្ងៃនេះ យើងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានកម្ទេចសាច់មាន់ខូចគុណភាព ទម្ងន់៤១០kgs នៅចំណុច Casino ផ្កាយប្រាំក្រុងប៉ោយប៉ែត ក្រោយពេលចាប់បាននៅចំណុច ក្រោមខ្លោងទ្វារប្រាសាទ កាលពីម្សិលមិញ»
លោក ហុង លាង បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីលោក ស៊ាន សុីណាត ប្រធានសាខាកាំកុងត្រូលខេត្ត លើការទប់ស្កាត់នៃការនាំចូលទំនិញខូចគុណភាព ពីបរទេសនោះ មន្រ្តីជំនាញរបស់លោក បានធ្វើការស្រាវជ្រាវ និងបង្ក្រាបជាបន្តបន្ទាប់ ធ្វើយ៉ាងណាជួយថែរក្សាសុខភាព របស់ប្រជាពលរដ្ឋយើង ដែលបានទៅទិញសាច់ខូចគុណភាពទាំងនេះ៕
 
 
 
 
 
ប្រភព៖Fresh News
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment