គូនេះបានប្រើគ្រប់ល្បិច និងបច្ចេកទេសវាយគ្នាយ៉ាងស៊ីសាច់ហុតឈាមតាំងពីទឹកទី១ម្ល៉េះបង្ក ការជក់ចិត្តដល់ទស្សនិកជនយ៉ាងខ្លាំង។ កុសលបានដើរចូលម៉ាត់ និងទាត់ទៅលើពិសិដ្ឋ គ្មានប្រណីក្នុងគោលបំណងផ្ដួលឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ។ ប៉ុន្តែពិសិដ្ឋមិនមែនជាជើងអន់ឯណា គេមិនត្រឹមតែអាចគេចចេញពីការវាយលុករបស់កុសលបានយ៉ាងល្អប៉ុណ្ណោះ ទេ ផ្ទុយទៅវិញ ផ្លែកែងនិងជង្គង់របស់គេបានធ្វើឱ្យកុសល លែងហ៊ានចូលកៀកថែមទៀតផង ។ ចូលដល់ទឹកទី៣ និងទី៤ ទាំងសងខាងនៅតែដាក់សម្ពាធគ្នា ដោយគេឃើញកុសលទាត់ចូលកណ្ដៀតក្អមគូប្រកួតពេញៗប៉ុន្តែមិនបានធ្វើ ឱ្យពិសិដ្ឋដកថយទេមានតែបញ្ឆេះកំហឹងឱ្យកាន់តែដើរចូលវាយកែង និងជង្គង់តបវិញយ៉ាងសាហាវ ធ្វើឱ្យការប្រកួតកាន់តែឡើងកម្ដៅ ។ ទោះបីនៅលើផ្ទៃមុខរបស់កុសល មានស្នាមរបួសខ្លះៗក៏ដោយក៏នៅក្នុងទឹកទី៥កុសលហាក់បីដូចជាមាន ប្រៀបជាងបន្តិចវិញ ។មិនតែប៉ុណ្ណោះ ស្នៀតជើងរបស់គេនៅតែបន្តទាត់ចេញចំគោលដៅបានយ៉ាងល្អទៀតផង ទើបចប់ការប្រកួតច្រិច កុសល ត្រូវបានគណៈកម្មការកាត់ក្ដីឱ្យឈ្នះពិន្ទុឡឺត ពិសិដ្ឋ ទាំងវេទនា។
ចំណែក ផាន រះ មកពីក្លិបតាព្រហ្មមានជ័យ និងតាំង សីហា មកពីក្លិបកងពលតូចលេខ៧០ ប្រកួតគ្នាបានតែ២ទឹកប៉ុណ្ណោះ ក៏ត្រូវគណៈកម្មការរៀបចំការប្រកួតសម្រេចបញ្ឈប់ភ្លាមៗ ដោយសារតែការប្រកួតមានភាពមិនប្រក្រតី។ បើមើលរូបភាពពីខាងក្រៅ គេគិតថា ផាន រះ ជាអ្នកវាយថែមនៅពេលតាំង សីហា ដួលអស់ជំហរនៅលើក្ដារតាពី ។ ប៉ុន្តែនៅពេលចាក់រូបភាពសាឡើងវិញ ទើបគេដឹងថា ជង្គង់របស់ ផាន រះ បានវាយចេញស្របនឹងតាំង សីហា ដួល ហើយពេលគេស្ទុះក្រោកមកវិញក៏ប៉ះចង្កាតែម្ដង ។ ដោយមើលឃើញបែបនេះហើយទើបគណៈកម្មការសម្រេចមិនប្រកាសលទ្ធផលឱ្យខាង ណាឈ្នះឡើយ ប៉ុន្តែចំពោះប្រាក់តម្លៃខ្លួនគឺទទួលបានស្មើគ្នា ។
រីឯលទ្ធផលគូផ្សេង កីឡាករ ភុន សុភា មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង បានយកឈ្នះកីឡាករ ឆៃ សុវណ្ណារ៉ា មកពីក្លិបមកុដរាជសីហ៍ ដោយពិន្ទុ ។ កីឡាករ សន សុភ័ក្ដិ មកពីមជ្ឈមណ្ឌលខ.ភ.ម ចាញ់ពិន្ទុកីឡាករ មាឃ សុវណ្ណារ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនៈគីរី និងកីឡាករ ខុន លីហ៊ុយ មកពីក្លិបកងពលធំលេខ៨ភ្នំទ្រព្យ ផ្ដួលកីឡាករពុទ្ធ រដ្ឋា មកពីក្លិបពុទ្ធសេរីវង្សកីឡា ឱ្យសន្លប់ទឹកទី១ ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment