ប្រជាជនជាច្រើនបានចោទប្រកាន់ថា ព្រះចៅអធិការវត្តអូរត្រេះ បានយកលុយជាច្រើនរបស់វត្ត ដែលជាលុយបានមកពីការធ្វើបុណ្យទានផ្សេងៗនៅក្នុងវត្ត យកទៅធ្វើផ្ទះដ៏ស្កឹមស្កៃចំនួន២កន្លែង នៅក្បែរវត្ត ឱ្យលោកយាយម្នាក់ដែលគេស្គាល់ថាជាញោមធម៌របស់ព្រះអង្គឈ្មោះលោក យាយ គឿន (ជាអ្នកលក់អង្ករ)សម្រាប់ជាថ្នូរនឹងទំនាក់ទំនងស្នេហាជាមួយកូនរបស់លោកយាយ។
ព្រះចៅអធិការវត្តអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រះនាម មាស សុផល បានរងនូវការចោទប្រកាន់ពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋជាច្រើន ទៅនឹងការយកលុយរបស់វត្តជាច្រើនទៅសាងសង់ផ្ទះដ៏ធំស្កឹមស្កៃឱ្យញោមធម៌របស់ព្រះអង្គ ឈ្មោះ យាយ គឿន ដែលគេហៅក្រៅថាយាយលក់អង្ករ ទៅនឹងថ្នូរបានទំនាក់ទំនងស្នេហាជាមួយកូនស្រីរបស់លោកយាយ ឈ្មោះស្រី ពេជ្រ គឺជាលុយបានមកពីការស្រោចទឹក ធ្វើខ្សែគាថា ទស្សន៍ទាយឱ្យពុទ្ធបរិស័ទ និងលុយបច្ច័យ បានពីការធ្វើបុណ្យក្នុងវត្តផ្សេងៗ។
តាមប្រភពបានឱ្យដឹងថា បច្ចុប្បន្នផ្ទះចំនួន២កន្លែងខាងលើ ត្រូវបានដាក់ជួលឱ្យជនបរទេស ចំនួនមួយកន្លែង ក្នុងតម្លៃ៥០០ដុល្លារក្នុងមួយខែ ហើយកំពុងមានគម្រោងសាងសង់ផ្ទះមួយល្វែងបន្ថែមទៀតផងដែរ។ ប្រជាពលរដ្ឋក៏បាននិយាយថា ព្រះចៅអធិការវត្តអូរត្រេះអង្គនេះ គឺពូកែសម្ដែង និងបិតបាំងណាស់ គឺធ្វើខ្លួនហាក់បីដូចជាបព្វជិកត្រឹមត្រូវ ស្អាតស្អំ ដែលចូលខ្លួនបម្រើពុទ្ធសានា សូម្បីតែរថយន្តក៏មិនទិញជិះ មិនប្រើប្រាស់របស់ទំនើបៗ តែការពិតការបិតបាំងទាំងនេះ គឺជាការបំភាន់ភ្នែក ដើម្បីទាក់ទាញឱ្យពុទ្ធបរិស័ទមានជំនឿថា “ព្រះអង្គស្អាតស្អំ” តែធាតុពិត ការបិតបាំងទាំងនេះ ត្រូវបានបែកធ្លាយជាបន្តបន្ទាប់។
ទន្ទឹមនឹងការបែកធ្លាយរឿងអាស្រូវចៅអធិការវត្ត យកលុយទៅធ្វើផ្ទះជូនស្រីក្មេងនេះមក ប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទជាច្រើន បានអំពាវនាវស្នើសុំឱ្យមន្រ្តីក្រសួងធម្មការ និងសាសនា ចុះមកស៊ើបអង្កេតពីបញ្ហា ដែលពាក់ព័ន្ធទាំងនេះឱ្យបានឆាប់រហ័ស ចៀសវាងធ្វើឱ្យរឿងរ៉ាវនេះរីករាលដាលកាន់តែធំ ដែលជាហេតុនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតំម្លៃព្រះពុទ្ធសាសនា។
loading...
0 comments:
Post a Comment